**អាណិតណាស់! បុរសម្នាក់ឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធមានផ្ទៃពោះ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវន្ឍភាពនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង មហាអនុតំបន់មេគង្គជំហានទី៤**ក្រុមមន្រ្តីឧទ្យានុរក្ស អំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ**ឯកឧត្តម សួស យ៉ារ៉ា ចាត់តំណាងនាំយកនូវរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រគល់ជូនរដ្ឋបាលស្រុកកំពង់ស្វាយ**រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីរាជការ ដែលផ្ទេរពីអង្គភាពថ្នាក់ក្រោមជាតិ**ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង**ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យភូមិសាស្រ្តសាងសង់សាលាហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត និងការកសាងផ្លូវទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង**ទទួលបានព័ត៌មានថ្មីៗ ទាំង២៥រាជនីខេត្ត ដោយគ្រាន់តែJoin Telegram Channel «អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ»**គ្មានកិច្ចព្រមព្រៀងការពារជាតិអារ៉ាប៊ីសាអូឌីតដោយគ្មានកិច្ចព្រមព្រៀងអ៊ីស្រាអែលទេ**អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងពលរដ្ឋមានជីវភាពខ្វះខាត ២២គ្រួសារ នៅស្រុកឆែប**សហភាពអឺរ៉ុបចង់ហាមឃាត់អ្នកការទូតរុស្ស៊ីមិនឱ្យធ្វើដំណើរឆ្លងកាត់ប្លុកនេះ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា**អ៊ីស្រាអែលបិទច្រកព្រំដែន Gaza បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស**អាមេរិក​ផ្អាក​ការដឹកជញ្ជូន​ជំនួយ​យោធា​ទៅកាន់​អ៊ីស្រាអែល – Axios**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះរន្ទះបាញ់ឆេះផ្ទះ ក្នុងស្រុកសាមគ្គីមនជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលលើកំណត់ហេតុ(MOD) សម្រាប់ការវាយតម្លៃលើវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀលស្ថិតនៅក្នុងខេត្តស្វាយរៀង ជាមួយក្រុមបេសកកម្មរបស់ធនាគារ Eximbank នៃប្រទេសកូរ៉េ នៅបន្ទប់ប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី មន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម លោក Joun-Sok Kim តំណាងធនាគារ K-Eximbank/EDCF-HQ មកពីទីស្នាក់ការកណ្តាល លោកស្រី Minnie Chey នាយិកាប្រតិបត្តិ EDCF ប្រចាំកម្ពុជា ព្រមទាំងសហការី នៃធនាគារអាហរ័ណ និហរ័ណ K-Eximbank និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងសហការី។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមបេសកកម្មនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣-២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដែលត្រូវការសម្រាប់ការវាយតម្លៃគម្រោង ដើម្បីបញ្ចប់ការពិភាក្សាលើកំណត់ហេតុ (MOD)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា តាមការស្នើឡើងពីក្រុមការងារបេសកកម្មភាគីពាក់ព័ន្ធនឹងចុះហត្ថលេខាលើកំណត់ហេតុ (MOD) ក្នុងកិច្ចប្រជុំនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអភិវឌ្ឍន៍ភាគីកូរ៉េ លើកិច្ចដំណើរការបំពេញបេសកកម្មស្វែងរកការពិតលើកទីពីរសម្រាប់គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀល ក្នុងខេត្តស្វាយរៀង ៕

អត្ថបទដែលជាប់ទាក់ទង