**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

រដ្ឋមន្ត្រី កែវ រតនៈ និងទូ​ត​ឥណ្ឌា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោកជំទាវ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប្រមាណជាង១ពាន់នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរោង ដែលស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកស្រីឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានជួបជាមួយសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង នាពេលនេះ ក្នុងគោលបំណងដើម្បីចែករំលែកនូវបទពិសោធន៍ខ្លះៗ ក៏ដូចជាការជួយតម្រង់ទិសសិក្សា ដើម្បីគន្លឹះក្នុងការចាប់យកឱកាសសិក្សា នៅសកលវិទ្យាល័យ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅបណ្តាប្រទេសនានា ក្នុងពិភពលោក ពិសេសប្រទេសឥណ្ឌា គឺជាប្រទេសទី៣ ដែលមានការអភិវឌ្ឍន៍ជឿនលឿន។ ម្យ៉ាងវិញទៀត ស្របពេលដែលសិស្សានុសិស្សត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ទាមទៀរចាំចាញ់ត្រូវខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងរៀនពីឥឡូវនេះ ទើបទទួលបានជោគជ័យ និងមានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សាបន្តនៅឯក្រៅប្រទេស។

លោកជំទាវ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា ការសិក្សាដែរពូកែនោះ គឺជាការយកក្តីស្រមៃធំ ដែលជាកាត្តាសំខាន់ ក្នុងការជម្រុញឲ្យខ្លូនឯង និងជំនះបាននូវឧបសគ្គក្នុងជីវិតនិងស្វែងរកការគាំទ្រ ដើម្បីសម្រេចនូវក្តីស្រម៉ៃ។ ពិតមែនហើយ សេចក្តីស្រម៉ៃ និងសេចក្តីប៉ងប្រាថ្នារបស់យើងម្នាក់ៗ ជាគោលដៅសំខាន់ ដែលធ្វើឲ្យយើងឈានទៅសម្រេចបានតាមបំណង។ ផ្ទុយទៅវិញបើយើងធ្វើអ្វីៗ ពុំមានគោលដៅច្បាស់លាស់ទេនោះ ជីវិតយើងក៏គ្មានព្រំដែននោះដែរ។
លោកជំទាវ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) បានឲ្យដឹងថាទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌា គឺមានចាប់តាំងពីសតវត្សរ៍ទី១ តាមរយៈការរីកសាយឥទ្ធិពលសាសនា ក៏ដូចជាវប្បធម៌របស់ឥណ្ឌា នៅអាស៊ីអាគ្នេយ៍។ ថ្វីដ្បិតតែកម្ពុជា បច្ចុប្បន្នគោរពព្រះពុទ្ធសាសនា តែឥទ្ធិពលការរីកសុះសាយ នៃសាសនា និងវប្បធម៌ហិណ្ឌូ ដែលចូលមកបង្កើតចេញជាស្ថាបត្យកម្ម របស់ប្រាសាទនានារបស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារដែលកសាងឡើង ដើម្បីឧទ្ទិសទៅកាន់ហិណ្ឌូសាសនា។

បច្ចុប្បន្នប្រទេសទាំងពីរ បានខិតខំបង្កើនទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងទំនាក់ទំនងនយោបាយ វិស័យពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ និងការជួសជុលស្តារឡើងវិញ នូវប្រាង្គប្រាសាទនានា។ លោកជំទាវបានជម្រាបជូនថា ប្រទេសឥណ្ឌាត្រូវបានទទួលស្គាល់ថា មានប្រព័ន្ធអប់រំល្អ ផ្តោតសំខាន់លើការពង្រឹង ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រង។ រដ្ឋាភិបាលឥណ្ឌាផ្តល់ប្រព័ន្ធអប់រំសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ដល់កុមារ និងយុវជនគ្រប់រូប ដោយបែងចែកជា៥កម្រិត រួមមាន៖ ការអប់រំមូលដ្ឋាន បឋមសិក្សា ធម្យមសិក្សា ឧត្តមសិក្សា និងការអប់វិជ្ជាជីវៈ។

ប្រទេសឥណ្ឌា គឺជាប្រជាជាតិមួយ ដែលមានអាយុកាលចំណាស់ និងបានផ្តល់នូវរបកគំហើញបច្ចេកវិទ្យា ដល់មនុស្សជាតិ ពាក់ព័ន្ធនឹងគណិតវិទ្យា អក្សរសាស្ត្រ និងសាសនា។ បច្ចុប្បន្នឥណ្ឌ ក៏ជាប្រទេសឈានមុខគេមួយ ក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្ត្រ បានដើរតួនាទីដ៏សំខាន់ ក្នុងការផលិត និងចែកចាយថ្នាំសង្គ្រោះជីវិត ដែលមានគុណភាពល្អ តម្លៃសមរម្យ សម្រាប់ជូនពិភពលោកទាំងមូល ជាពិសេសប្រទេសក្រីក្រ ដែលកំពុងអភិវឌ្ឍ។ បន្ថែមពីនោះ ឥណ្ឌាក៏ជា មហាអំណាចអវកាសឈានមុខគេមួយដែរ ក្នុងពិភពលោក និងបានក្លាយជាប្រទេសទីមួយ ដែលមានយានអវកាសចុះចតបានដោយជោគជ័យ លើប៉ូលខាងត្បូងភូមិសាស្ត្រ នៃផ្ទៃព្រះចន្ទ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង