**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ពលរដ្ឋទាំង ១១នាក់ នៅស្រុកសំបូរ ដែលសង្ស័យពុលនំបញ្ចុក ពេលនេះមានលក្ខណៈល្អប្រសើរឡើងវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងមានស្រី៥ រស់នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំង សង្ស័យពុលចំណី (នំបញ្ចុក) ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសំបូរ នៅវេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឲ្យដឹងនៅព្រឹកនេះ ថាអាការពួកគាត់បានប្រសើរឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំ លទ្ធផលធ្វើតេសពីសំណាក់ក្រុមគ្រូពេទ្យជំនាញសិន។

លោក វេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ រង់ចាំលទ្ធផលសិន តែទោះជាយ៉ាងណាឥឡូវនេះ ពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។

ដោយឡែកប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានទិញនំបញ្ចុក ដែលលក់នៅតាមភូមិយកទៅទទួលទាន កាលពីថ្ងៃម្សិលមិញ ហើយក្រោយទទួលទាននំបញ្ចុកនោះប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង។

ក្នុងហេតុការណ៍នោះ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានបញ្ជូនមកសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ខាងលើមានឈ្មោះ
ទី១. រី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ
ទី២. កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ
ទី៣. អ៊ុ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ
ទី៤. រី សុខី ភេទស្រី អាយុ៧ឆ្នាំ
ទី៥. ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ
ទី៦. ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ
ទី៧. ឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ
ទី៨. ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ
និងទី៩. សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ
១០. ថាច ឆៃ ភេទប្រុស១៦ឆ្នាំ
១១. រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង