**វរសេនាតូចស៊ើបការណ៍ ត្រៀមកម្លាំង រថយន្ត ធុងទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំកម្មវិធីអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋមន្ត្រីក្រសួងការងារដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា**សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ឡេង ចាន់ណា ពាក់ព័ន្ធនិងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី**ឈាមម្នាក់ ជួយជីវិតម្នាក់ ផ្តល់ឈាមគឺសង្រ្គោះជីវិត**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រៀមកម្លាំង រថយន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអះអាងថាជាបញ្ហាបច្ចេកទេស រួមជាមួយ អាកាសធាតុឡើងកម្ដៅ**កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនេីងជិត៣០នាក់ ប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យនៅលើដងផ្លូវសាធារណៈ យកមកអប់រំណែនាំ**អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ**រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា**ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាសារព័ត៌មានពិសេសមួយនៅថ្ងៃទី៣ ខែឧសភា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅគួរឱ្យកត់សម្គាល់**អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីកអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍**ព្រះមហាក្សត្រ ស្ដេចយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រ និងប្រទានព្រះរាជអំណោយ នៅស្រុកតាំងគោក ខេត្តកំពង់ធំ**មេទ័ពជើងគោក អមដំណើរ ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផលនាំយកនូវព្រះរាជអំណោយ ជូនក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ

បទវិភាគ៖ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព

ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៤ដែលទើបបានបិទបញ្ចប់ មិត្តថ្មីនិងចាស់បានជួបជុំជាមួយគ្នា កម្រិតអន្តរជាតិតូបនីយកម្មនៃពិព័រណ៍លើកនេះបានបំបែកកំណត់ត្រាថ្មីម្តងទៀត។ ផលិតផលដ៏ល្បីឈ្មោះជាង៤០០០ដែលមកពីប្រទេសនិងតំបន់ចំនួន៧១បានចូលរួមពិព័រណ៍ សហគ្រាសនិងម៉ាកផលិតផលបរទេសដែលចូលរួមពិព័រណ៍សុទ្ធតែមានចំនួនច្រើនជាងពិព័រណ៍លើកមុនៗ ផលិតផលថ្មីលើសពី១៤៦២មុខ ត្រូវបានដាក់បង្ហាញជាលើកដំបូងនិងផលិតផលដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសចំនួន៨៤បានដាក់បង្ហាញជាលើកដំបូង ប្រទេសអង់គ្លេស ម៉ុងហ្គោលីនិងម៉ាឡេស៊ីជាដើមបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមពិព័រណ៍ជាលើកដំបូង ។ល។ លោក Sohail Shaikhតំណាងពាណិជ្ជកម្មរងនៃអង់គ្លេសប្រចាំនៅចិនបានថ្លែងថា ទីផ្សាររបស់ប្រទេសចិនពោរពេញទៅដោយកាលានុវត្តភាព ហើយក៏មានកម្លាំងប្រកួតប្រជែងផងដែរ សហគ្រាសអង់គ្លេសអាចរៀនសូត្របាននូវបទពិសោធន៍ជាច្រើននៅទីនេះ។
ទីផ្សារគឺជាប្រភពធនធានដែលកម្រមានបំផុត បើនិយាយចំពោះសហគ្រាសបរទេស ទីផ្សារដ៏ធំធេងរបស់ចិនជាបឋមគឺមានន័យថាអាចរកបានផលកម្រៃយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ឱ្យប្រែពីការស្តារឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ទៅកាន់ការពង្រីកជាបន្តបន្ទាប់។ នៅត្រីមាសទី១ឆ្នាំនេះ អត្រារួមចំណែករបស់ការប្រើប្រាស់ចំពោះកំណើនGDPបានឡើងដល់៧៣.៧% នៅខែមេសា សន្ទស្សន៍នៃមុខរបរលក់រាយនៃប្រទេសចិនបានឡើងដល់៥០.៤%ដែលបានស្ថិតក្នុងចន្លោះកើនឡើងក្នុងរយៈពេល១ឆ្នាំជាប់ៗគ្នា។
បច្ចុប្បន្ននេះ ក្រុមមនុស្សចំណូលមធ្យមនៃប្រទេសចិនមានចំនួនលើសពី៤រយលាននាក់ តាមការប៉ាន់ប្រមាណ នឹងលើសពី៨រយលាននាក់នៅឆ្នាំ២០៣៥។ លោកOliver Rapport ប្រធានប្រតិបត្តិនៃក្រុមហ៊ុនRapportដែលជាម៉ាកដ៏ល្បីឈ្មោះខាងគ្រឿងបង្គុំរបស់នាឡិកាបានថ្លែងថា ប្រការនេះមានន័យថា នឹងមានមនុស្សកាន់តែច្រើនឡើងៗមានចំណាប់អារម្មណ៍ចំពោះផលិតផលរបស់ពួកគេ ដែលនឹងនាំមកនូវលំហទីផ្សារដ៏ធំធេងដល់ពួកគេ។

ក្នុងក្រសែភ្នែករបស់សហគ្រាសបរទេស ទីផ្សាររបស់ចិនក៏បាននាំមកនូវកម្លាំងចលករច្នៃប្រឌិតថ្មីមិនចេះចប់មិនចេះហើយដល់ពួកគេ។ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ផលិតផលជាច្រើនដែលត្រូវដាក់បង្ហាញជាលើកដំបូងសុទ្ធតែបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យារបស់ចិន។
ម៉ាស៊ីនសម្អាតក្រណាត់ថ្មលីចូមដែលត្រូវដាក់បង្ហាញជាលើកដំបូងនៅទូទាំងពិភពលោកដោយក្រុមហ៊ុនKARCHERអាល្លឺម៉ង់ ព្រមនិងគ្រឿងអគ្គិសនីវៃឆ្លាតមួយដែលជិតនឹងដាក់ចេញសុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍដោយក្រុមបច្ចេកទេសចិន។ តំណាងនៃក្រុមហ៊ុន OSIMសិង្ហបុរីដែលចូលរួមពិព័រណ៍លើកនេះបានថ្លែងថា “អ្នកប្រើប្រាស់ចិនមានតម្រូវការកាន់តែខ្លាំងឡើងៗលើវិស័យឌីជីថលនិងការប្រើប្រាស់បៃតង ហើយក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ភារៈអគ្គិសនីវៃឆ្លាតផងដែរ រំពឹងថា នឹងផ្តល់សេវាកម្មដល់ពួកគេតាមតម្រូវការផ្សេងៗគ្នា”។ពាណិជ្ជករដែលចូលរួមពិព័រណ៍លើកនេះជាច្រើនបានថ្លែងថា នឹងចាត់ទុកទីផ្សាររបស់ចិនជាក្បាលម៉ាស៊ីនសម្រាប់ធ្វើការច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោក និងជាទិសដៅនៃនិន្នាការប្រើប្រាស់ “នៅទីនេះអាចទទួលបានបទពិសោធន៍ជាច្រើន បន្ទាប់មក ផ្សព្វផ្សាយបច្ចេកទេសទាំងនេះទៅដល់ពិភពលោកទាំងមូល។
មិនត្រឹមតែប៉ុណ្ណោះទេ បរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយភាពបើកទូលាយនិងគុណភាពល្អរបស់ប្រទេសចិនបានបើកបង្អួចមួយនៅពេលអនាគតសម្រាប់សហគ្រាសបរទេស។ ពួកគេបានយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ការកំណត់ទិសដៅនៃមជ្ឈមណ្ឌលប្រើប្រាស់ខាងទេសចរណ៍អន្តរជាតិHainanនិងគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរី សុទ្ធតែមានអំណោយផលដល់សហគ្រាសរបស់ខ្លួនក្នុងការបន្តធ្វើអាជីវកម្មនៅប្រទេសចិន។
នៅថ្ងៃដែលបិទបញ្ចប់ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ មានសហគ្រាសនិងម៉ាកផលិតផលដ៏ល្បីឈ្មោះចំនួន៣៦បានបញ្ជាក់ជាមុនថា នឹងចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកក្រោយ។ ក្នុងពេលជាមួយគ្នានេះ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៥បានប្រារព្ធធ្វើនៅក្រុងGuangzhou ពិព័រណ៍គ្រប់បែបយ៉ាងបានធ្វើឡើងជាបន្តបន្ទាប់ ហើយមិត្តថ្មីនិងចាស់មានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចពាក្យសម្តីរបស់ពាណិជ្ជករបរទេសដែលបានលើកឡើងថា មិនថាមិត្តចាស់ឬក៏ភ្ញៀវថ្មីក៏ដោយ ក៏ទីផ្សារចិនគឺជាគោលដៅរំពឹងទុករបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង