**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ទស្សនកិច្ច​នៅមជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​និង​ព្យាករណ៍អាកាសធាតុ​​​ប្រទេសបារាំង

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង​ចាប់​ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០២៤​​ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ និង​​​គណៈប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយ​ម​ បាន​អញ្ជើញ​​​ទៅ​ទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ​និង​ព្យាករណ៍​​អាកាស​​ធាតុ​របស់ប្រទេសបារាំង​ ក្នុងទីក្រុង Toulouse ដើម្បី​ស្វែង​យល់​ពីប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អាកាស​ធាតុ​និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ធនធានទឹក​ និង​​ស្វែងយល់ពីបច្ចេកវិទ្យា សម្ភារ​បរិក្ខារ​ទំនើប និងបទដ្ឋាន​បច្ចេក​ទេស​ក្នុ​ងកិច្ច​ដំណើរការ និង​គ្រប់គ្រងមជ្ឈមណ្ឌល។ ជាមួយគ្នានេះ​ ឯកឧត្តម​​​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូក៏​​បាន​ទៅទស្សនកិច្ច​​​ទីតាំង​ផលិត និងដំឡើង​រ៉ាដា​​​​អាកាសធាតុ​របស់​ក្រុមហ៊ុន Sterela ផងដែរ​។

សូមជម្រាបថា​ ឯកឧត្តមរដ្ឋមន្ត្រី​ និងគណៈប្រតិភូ​បានទទួលការ​ស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ពី​លោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela Doppler Radar លោក Patric Benichou ប្រធានទី​ភ្នាក់ងារ​ឧតុនិយម​អន្តរជាតិ​បារាំង និង​លោក Jean-Marie ប្រធានទីភ្នាក់ងារឧតុនិយម​នៃ​សាធារណរដ្ឋ​បារាំង​។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភាគីបារាំងថា រាជរដ្ឋាភិបាល​​នីតិកាលទី៧ នៃរដ្ឋសភា​​ ក្រោម​ការដឹក​នាំ​ប្រ​​កបដោយភាពឈ្លាសវៃ និង​មានយុទ្ធសាស្ត្រ​ច្បាស់លាស់របស់សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ ​បាននិង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​ព័ត៌មាន​ និង​ការគ្រប់គ្រងទិន្នន័យ​ធនធាន​ទឹក​ដែលជាឆ្អឹងខ្នង​នៃ​ការវិនិយោគ​ដោយ​ចីរភាព និង​​ភាពធន់​​នឹងអាកាសធាតុ​​ ប្រកបដោយ​ប្រសិទ្ធភាព និង​​​ប្រសិទ្ធផល ឈាន​ឆ្ពោះ​ទៅ​ការពារ​ និង​កាត់បន្ថយ​​ការខូចខាតដល់ផលិតកម្មកសិកម្ម​ ហេដ្ឋារចនា​សម្ព័ន្ធ​​ជនបទ​ និង​អាយុជីវិត​មនុស្ស​សត្វ​​ ដែល​​អាចកើត​មានឡើង​ពីគ្រោះមហន្តរាយធម្មជាតិ​។

ទន្ទឹមនឹង​នេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បានជម្រាបភាគីបារាំងពី​គម្រោង​របស់​​ក្រសួង​​ធនធានទឹក និង​ឧតុនិយម​ដែល​​កំពុង​អភិវឌ្ឍ​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រងទិន្នន័យ​ធនធានទឹក​(NWRMDC)​ ក្រោមការគាំទ្រ​យ៉ាង​​​ខ្លាំង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​ និង​ធនាគារ​វិនិយោគ​​​​អឺរ៉ុប​(EIB)​ ដែល​មកទល់ពេលនេះ​ការងារ​សាង​សង់​​អគារ​មជ្ឈមណ្ឌលកម្ពស់៥ជាន់​​សម្រេច​បាន​៦០% និងគ្រោង​បញ្ចប់​ជាស្ថាពរ​នៅដំណាច់ឆ្នាំ​២០២៤​នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា​ គណៈប្រតិភូកម្ពុជា​ទទួល​បាន​បទពិសោធន៍ និង​ចំណេះ​ដឹង​​​ថ្មី​បន្ថែម​យ៉ាង​ច្រើន​ពី​​​​​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង​ ដើម្បី​ជាទុន​​ឈាន​ទៅបង្កើត​មជ្ឈមណ្ឌល​ផ្ទុកទិន្នន័យ​ជលសាស្រ្ត​-ឧតុនិយម​ ជាពិសេសបានដឹងច្បាស់អំពីតម្រូវការ​ចាំ​បាច់​ ​ដើម្បីឱ្យមជ្ឈមណ្ឌលផ្ទុកទិន្នន័យ​អាច​ដំណើរការដោយរលូន​ និងមានប្រសិទ្ធភាព​។ ជាមួយគ្នានេះ​នឹងអាចប្រើប្រាស់​ទិន្នន័យពី​ការព្យាករ​សម្រាប់​អន្តរ​វិស័យ​ដូចជា​ អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយ​បាននូវ​គ្រោះ​មហន្តរាយ​​​ធម្មជាតិមាន​​គ្រោះទឹកជំនន់ គ្រោះ​​រាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈ​ប្រព័ន្ធ​ប្រកាស​អាសន្ន និង​ការជូនដំណឹង​ជា​មុន។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន Sterela Doppler Radar​ ជា​ក្រុមហ៊ុន​ធំមួយដែលធ្វើការ​ពាក់ព័ន្ធ​នឹងសេវាកម្ម​ឧតុនិយម​ ​ក្នុងនោះរួម​មាន​​ការផលិត​ស្ថានីយ​ឧតុនិយម​ស្វ័យប្រវត្តិ ការដំឡើង​ស្ថានីយ និងការងារ​ថែទាំ​ស្ថានីយ។ ដោយឡែក​ ទីភ្នាក់ងារឧតុនិយម​បារាំង​​​អន្តរជាតិ និងទីភ្នាក់ងារឧតុនិយមបារាំងជា​​​ទីភ្នាក់ងារ​មានជំនាញ​ឈាន​មុខ​គេបង្អស់ក្នុងពិភព​លោក​លើ​ការផ្តល់សេវាកម្ម និងបណ្តុះបណ្តាល​អ្នកជំនាញ​លើ​វិស័យឧតុនិយម-ជលសាស្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង