**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល**សម្តេចធិបតី៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ**ក្រសួងការងារ ចេញប្រកាសស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ**រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ អាចទាក់ទាញនាវាដឹកទំនិញធំៗ**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍កម្ពុជាប៉ុណ្ណោះទេ តែក៏បម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ផងដែរ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន**ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលទឹកបរិសុទ្ធពីតំណាងក្រុមហ៊ុន ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៤**សម្តេចធិបតី៖ អ្នកដែលកំពុងប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុស**សម្តេចធិបតី៖ កម្ពុជានៅពឹងគេដកដង្ហើម ព្រោះកំពង់ផែយើងនៅរាក់ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីក៉ំពឹងដង្ហើមគេដក**អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស**សម្តេចធិបតី៖ កម្ពុជា នឹងយកកំពង់ផែខេត្ដព្រះសីហនុ គឺជាកំពង់ផែដ៏ធំបំផុតនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ**សម្តេចធិបតី៖ ថ្ងៃណាបើក្តៅខ្លាំងលើសពី៤០អង្សា សិស្សអាចឈប់សម្រាកបានដើម្បីសុវត្ថិភាព**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ**ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនយឺតមួយឆ្នាំទៀត ប៉ុន្តែជាកំណើនដែលមានស្ថិរភាព

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនយឺតរយៈពេលឆ្នាំមួយទៀត ប៉ុន្តែជាកំណើនដែលមានស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មូលនិធិ IMF បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតរបស់ពិភពលោកនឹងមានអត្រា ៣,២ភាគរយសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣។ ការព្យាករសម្រាប់ឆ្នាំ២០២៤ នេះត្រូវបានដំឡើងចំនួន ០,១ពិន្ទុភាគរយពីការព្យាករក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែមករា ដែលភាគច្រើនដោយសារការដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិ IMF ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមើលឃើញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់»។ លោកបានបន្ថែមថា ប្រទេសជាច្រើនបានព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យរួចចាកផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។

មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសជាច្រើនក៏កំពុងបង្ហាញឱ្យឃើញពីផលប៉ះពាល់តិចជាងមុនពីជំងឺរាតត្បាតកូវីដ-១៩ និងភាពធូរស្រាយវិបត្តិចំណាយលើការរស់នៅ ដោយទិន្នផលសេដ្ឋកិច្ចវិលត្រលប់ទៅកម្រិតមុនពេលមានជំងឺរាតត្បាតលឿនជាងការព្យាករពីមុន។

លោក Gourinchas បាននិយាយថា អតិផរណាកំពុងធ្លាក់ចុះ ប៉ុន្តែវឌ្ឍនភាពក្នុងការនាំអតិផរណាឱ្យវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង