**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

ការប្រកួតបាល់ទាត់«លីគកំពូលភូមិ»ជារូបមន្តថ្មីនៃការស្តារនិងអភិវឌ្ឍជនបទរបស់ខេត្តកួយចូវប្រទេសចិន

បន្ទាប់ពីប្រទេសចិនបានប្រកាសថា ប្រជាជនក្រីក្រទូទាំងប្រទេសបានចេញផុតពីភាពក្រីក្រទាំងស្រុងនៅចុងឆ្នាំ ២០២០ មក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយស្តារនិងអភិវឌ្ឍជនបទក្នុងគោលបំណងពង្រឹងសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនិងបង្ការកុំឱ្យជនក្រីក្រវិលទៅរកភាពក្រីក្រវិញ ។

រដ្ឋបាលនៃតំបន់នានាទូទាំងប្រទេសចិន ពិសេសតំបន់ដែលធ្លាប់មានជនក្រីក្រច្រើនបានដាក់ចេញគោលនយោបាយដែលសមស្របនឹងលក្ខខណ្ឌក្នុងតំបន់រៀងៗខ្លួនដើម្បីសម្រេចបាននូវការស្តារនិងអភិវឌ្ឍជនបទ តាមរយៈការផ្តល់ឱកាសការងារ និងការបង្ហាត់បង្រៀនពីបច្ចេកទេសកសិកម្មដល់ប្រជាកសិករជាដើម ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ ។

កួយ ចូវ ជាខេត្តមួយដែលស្ថិតនៅតំបន់ភ្នំនៃភាគនិរតីរបស់ប្រទេសចិន ដែលជាទីកណ្តាលនៃតំបន់ដីគោក និងជាតំបន់មួយក្នុងចំណោមតំបន់ដែលប្រជុំដោយជនក្រីក្រច្រើនបំផុតនៅទូទាំងប្រទេសចិន ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតនៅចុងឆ្នាំ ២០២០ រដ្ឋបាលខេត្ត កួយ ចូវ បានប្រកាសថា ស្រុកចំនួន ៩ ចុងក្រោយដែលជាស្រុកក្រីក្របំផុតបានចេញផុតពីភាពក្រីក្រ ដែលមានន័យថា ការងារកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនសម្រេចបានតាមផែនការគ្រោងទុក ។

ពាក្យចិនមួយឃ្លាពោលថា «ការកសាងសមិទ្ធផលជារឿងមិនងាយទេ ឯការថែរក្សាសមិទ្ធផលឱ្យបានគង់វង្សជារឿងកាន់តែលំបាកថែមទៀត» ។ ជាក់ស្តែង ពិតមែនតែការងារកាត់បន្ថយភាពក្រីក្រនៅតំបន់នានានៃប្រទេសចិនបានចេញជាសមិទ្ធផលហើយក្តី តែការថែរក្សានិងពង្រឹងសមិទ្ធផលវាជាការសាកល្បងដ៏ធំមួយ ។

រូបមន្តអភិវឌ្ឍន៍ថ្មីៗសម្រាប់ជំរុញការស្តារនិងអភិវឌ្ឍជនបទត្រូវបានអនុវត្តជាបន្តបន្ទាប់ ។ នៅខែឧសភា ឆ្នាំ ២០២៣ ការប្រកួតកីឡាបាល់ទាត់នៅស្រុក Rongjiang ខេត្ត កួយ ចូវ បានល្បីសុសសាយពេញប្រទេសចិន ពាក្យថាការប្រកួត«លីគកំពូលភូមិ» ( Village Super League ) ស្ថិតនៅលេខរៀងទី ១ នៃការពិភាក្សាតាមបណ្តាញទំនាក់ទំនងសង្គម ។

អ្វីទៅជាការប្រកួត«លីគកំពូលភូមិ» ? វាជាការប្រកួតបាល់ទាត់រវាងបណ្តាភូមិនៅស្រុក Rongjiang ខេត្ត កួយ ចូវ ដែលចំណុចដ៏ទាក់ទាញមួយគឺកីឡាករដែលចូលរួមការប្រកួតសុទ្ធតែមិនមែនជាកីឡាករអាជីពទេ ពោលគឺមកពីមុខរបរផ្សេងៗ ដូចជាសិស្ស កសិករ កម្មករ បុគ្គលិកនិងមន្ត្រីស្ថាប័នឯកជននិងរដ្ឋ ។ល។ ចំណែកឯវិធីប្រកួតវិញបានធ្វើឡើងតាមស្តង់ដាអន្តរជាតិ ។ គិតរហូតមកទល់ការប្រកួតលើកទី ២ ក្នុងឆ្នាំ ២០២៤ នេះ មានអ្នកចូលទស្សនាច្រើនបំផុតក្នុងមួយលើកមានរហូតដល់ទៅជាង ៦ ម៉ឺននាក់ ហើយការចូលទស្សនាតាមកម្មវិធីវីដេអូមានរហូតដល់ទៅជិត ២ ម៉ឺនលានដង ។

ហេតុអ្វីបានជាការប្រកួត«លីគកំពូលភូមិ»ទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ ? ទីមួយគឺដោយសារទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកភូមិ ។ ការប្រកួតនេះមិនត្រឹមតែផ្តល់ជាវេទិកាមួយសម្រាប់ឱ្យអ្នកភូមិដែលស្នេហាវិស័យកីឡាបាល់ទាត់ចូលរួមការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាចំណីចក្ខុប្លែកពិសេសសម្រាប់អ្នកគាំទ្រលើកទឹកចិត្តទៅទស្សនាកម្សាន្ត និងដើរលំហែអារម្មណ៍បន្ទាប់ពីការប្រកបការងារនិងការសិក្សាផងដែរ ។

ទីពីរគឺការរំលេចពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីជនជាតិភាគតិច ។ ខេត្ត កួយ ចូវ ជាខេត្តមួយដែលប្រមូលផ្តុំដោយជនជាតិភាគតិចជាច្រើននៃប្រទេសចិន ។ តាមរយៈការប្រកួត«លីគកំពូលភូមិ» ជនជាតិភាគតិចនានាបាននាំគ្នាបង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន ពិសេសគឺស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាលដែលប្រកបដោយវេទមន្តទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

ទីបីគឺការបង្ហាញពីធនធានទេសចរណ៍ក្នុងតំបន់ ។ ពិតមែនតែធ្លាប់ជាតំបន់ក្រក្រី ប៉ុន្តែស្រុក Rongjiang មានធនធានទេសចរណ៍ដ៏សម្បូរបែបដែលរង់ចាំការអភិវឌ្ឍ ។ អេកូ-ទេសចរណ៍ជាឧត្តមភាពក្នុងតំបន់ ពោលគឺសណ្ឋានដីនៃតំបន់ខ្ពង់រាបបានបង្កើតជាទេសភាពធម្មជាតិដ៏ល្អប្លែក បូករួមទាំងចំណីអាហារពិសេសប្រចាំតំបន់ ធ្វើឱ្យភ្ញៀវទេសចរក្រៅពីអាចបណ្តែតអារម្មណ៍ជាមួយសម្រស់ធម្មជាតិដ៏គួរជាទីទស្សនាកម្សាន្ត ក៏អាចភ្លក់រសជាតិអាហារឆ្ងាញ់ដែលជាអត្តសញ្ញាណមួយនៃវប្បធម៌ជនជាតិភាគតិចក្នុងតំបន់ផងដែរ ។ ក្រៅពីនេះ វត្ថុសិប្បកម្មនៃជនជាតិភាគតិចក៏ជាវត្ថុអនុស្សាវរីយ៍ដែលទាក់ភ្នែកភ្ញៀវទេសចរឱ្យបញ្ឈប់ដំណើរដើម្បីជ្រើសរើសរកទិញរបស់ដែលខ្លួនពេញចិត្ត ។

ប្រជាប្រិយភាពនៃការប្រកួត«លីគកំពូលភូមិ»នៅស្រុក Rongjiang ខេត្ត កួយ ចូវ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសិល្បៈផងដែរ ។ ក្នុងនោះ ក្រុមបាល់ទាត់សិល្បករហុងកុងដែលប្រជុំដោយតារាហុងកុងល្បីៗបានទៅធ្វើការប្រកួតជាលក្ខណៈមិត្តភាពនៅទីនោះ ដែលជាការចូលរួមចំណែកជួយផ្សព្វផ្សាយការប្រកួតនេះ ក៏ដូចជាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ព្រមទាំងវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ផងដែរ ។
ការប្រកួត«លីគកំពូលភូមិ»បានក្លាយជារូបមន្តថ្មីមួយសម្រាប់ការផ្សព្វផ្សាយពីធនធានទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនឱកាសការងារនិងប្រាក់ចំណូលរបស់អ្នកភូមិដែលប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ផង ពិសេសគឺឆ្លងតាមរូបភាពកម្សាន្តសប្បាយបែបនេះ ក៏បានបំពេញតម្រូវការខាង«ចំណីវប្បធម៌»របស់ពលរដ្ឋក្នុងតំបន់ផង ។ ការជួយឱ្យពលរដ្ឋដែលទើបចេញផុតពីភាពក្រីក្រមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងឈានទៅរកជីវភាពធូរធារនាពេលអនាគត គឺជាការរួមចំណែកដល់ការស្តារនិងអភិវឌ្ឍជនបទ និងសម្រេចបានការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញនៅទីបំផុត ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង