**រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា**ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាសារព័ត៌មានពិសេសមួយនៅថ្ងៃទី៣ ខែឧសភា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅគួរឱ្យកត់សម្គាល់**អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីកអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍**ព្រះមហាក្សត្រ ស្ដេចយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រ និងប្រទានព្រះរាជអំណោយ នៅស្រុកតាំងគោក ខេត្តកំពង់ធំ**មេទ័ពជើងគោក អមដំណើរ ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផលនាំយកនូវព្រះរាជអំណោយ ជូនក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ**អភិបាលរងខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៤៥ប័ណ្ណ ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម

ឯកឧត្តម ឈិន កេតនា ប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានសម្រេចកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ។

ឯកឧត្តមប្រធាន បានជម្រាបជូនថា តាមកាលបរិច្ឆេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ដែលមានរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត ( THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ណាលី សុីសុលីត លោកជំទាវទី១ របស់ឯកឧត្តមប្រធានរដ្ឋ ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឡែកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

សូមជម្រាបជូនថាគណៈប្រតិភូមានកម្មវិធីដូចជា:
-ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
-ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
-ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើត វិមានឯករាជ្យ
-ចូលជួបសវនាការជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា
ចូលជួបសវនាការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
-ចូលជួបសវនាការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
-ព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ នៅក្នុងព្រះបរមរាជវាំង។
សម្រាប់កម្មវិធីលោកជំទាវ ណាលី ស៊ីសុលីត លោកជំទាវទី១ របស់ឯកឧត្តមប្រធានរដ្ឋមានដូចជា :
-អញ្ជើញទស្សនាសារមន្ទីរ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងព្រះបរមរាជវាំង
-អញ្ជើញទស្សនាវិហារព្រះកែវមរតក ក្នុងព្រះបរមរាជវាំង
-អញ្ជើញទស្សនាវិមានឈ្នះ ឈ្នះ
-អញ្ជើញទស្សនាសារមន្ទីរជាតិ
-អញ្ជើញទស្សនាវត្តភ្នំ
-អញ្ជើញទស្សនាផ្សារធំថ្មី។
សម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចផ្សព្វផ្សាយខ្លឹមសារជីវប្រវត្តិរបស់ ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ឱ្យបានមុន៣ថ្ងៃ នៅពេលគណៈប្រតិភូអញ្ជើញមកដល់។
ភារកិច្ចថតយកព័ត៌មាន និងផ្សព្វផ្សាយខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអញ្ជើញដល់ អុំឡុងបំពេញទស្សនកិច្ច និងធ្វើមាតុភូមិនិវត្តន៍។

សូមបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់និងពង្រឹងនៅទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ទាំងក្នុងក្របខណ្ឌទ្វារភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត៕

អត្ថបទដែលជាប់ទាក់ទង