**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

ឯកឧត្ដម អ៊ូច ភា៖ ថ្ងៃនេះកាលពី ៤៩ឆ្នាំមុន ជាថ្ងៃដែលធ្វើឱ្យពលរដ្ឋនៅភ្នំពេញ ជួបភាពវឹកវរឥតគណនា ត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ

ភ្នំពេញ៖ ជាទស្សនះផ្ទាល់ខ្លួនឯកឧត្ដម អូច ភា អភិបាលខេត្តតាកែវ បានរំលឹកថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ កាលពី ៤៩ឆ្នាំមុន ជាថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ​ក្នុងក្រុងភ្នំពេញ ជួបភាពវឹកវរឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ ហើយថ្ងៃនេះក៏ជាខួប៤៩ឆ្នាំ នៃការឡើងកាន់អំណាច​របស់​ពួកខ្មែរក្រហម ។

តាមរយៈបទសម្ភាន៍ជាអង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃទី១៧ មេសា​នេះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបាន​សុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់​ខ្នង​ព្រៃផ្សៃបំផុត​មួយនៅលើពិភពលោក។

ឯកឧត្ដមបន្តថា ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅ​ពេល​ដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុង​ភ្នំពេញ ពីគ្រប់ច្រក។ សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះ​ចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់​កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេ។

ឯកឧត្ដម អ៊ូច ភា បន្ថែមថា ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅ​ខ្លួន​ឯងថាជា «រដ្ឋាភិបាលរួបរួមជាតិកម្ពុជា» ដដែលក៏ប៉ុន្តែអំណាចពិតប្រាកដមិនមែន ស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។ យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ គឺទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅ​ភាគច្រើនជាក្មេងមានអាយុចន្លោះពី១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិន​ញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះ​អាចត្រឡប់​មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។

ឯកឧត្ដមបន្ថែមទៀតថា ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយ​ប្រជា​ជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជន​ខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរ​មិនរួច​នោះ​ក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។ ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយ​រូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។

ឯកឧត្ដមអភិបាលខេត្តគូសបញ្ជាក់ថា រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាពេលវេលាដែលជាតិកម្ពុជាជួបនូវវិនាសកម្ម ជួបក្តីអន្តរាយ ក្លាយជាប្រទេសអន់ថយ។ ប្រជាពលរដ្ឋរងទុក្ខវេទនា និរាស្ត្រព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារជាទីបំផុត និងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។ ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំធ្វើស្រែចំការ គ្មានសិទ្ធិសេរីភាពក្នុងការប្រារព្ធទំនៀមទម្លាប់ ប្រពៃណី សាសនា និងទាមទារអ្វីដែលសិទ្ធិផ្តល់ពីកំណើតនោះឡើយ សូម្បីតែសិទ្ធិរស់។ ជីវិតពលរដ្ឋខ្មែរប្រៀបដូចជាធ្លាក់ឋាននរកទាំងនៅមានជីវិត។ រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមកណ្តាប់ដៃបនប្រល័យ ប៉ុលពត បានធ្វើឱ្យពលរដ្ឋខ្មែរជាង ៣លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើអមនុស្សធម៌ដ៏យង់ឃ្នង់ផ្សេងៗទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង