៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរជិត ៦០ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ រយ:ពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស.២០២៤ ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តសប្បាយតាមនៅទីតាំងសង្ក្រាន្តខេត្ត និង កន្លែងកម្សាន្តផ្សេងៗនៅទូទាំងខេត្តកំពង់ឆ្នាំងសរុបចំនួន៥៨៧,៨០១ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៤០៤ នាក់ ។ នេះបើតាមលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៤។
ក្នុងរយៈពេល៤ថ្ងៃនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង បានធានាសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង ៕