**អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ជាង១០០បំណែក នៅប្រាសាទតាព្រហ្ម**ឥណ្ឌាកោះហៅអ្នកការទូតកាណាដា ជុំវិញពាក្យស្លោកគាំទ្រ Khalistan**សម្តេចធិបតី៖ ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ កាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន**រាជរដ្ឋាភិបាល មិនត្រឹមតែមានមហិច្ឆតា ទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏មានមហិច្ឆតា បង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស**អ្នកជំនាញផ្តាច់មុខ UN អះអាងថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅទីក្រុងខាគីវ ប្រទេសអ៊ុយក្រែន**អាមេរិក​ប្រាប់​ក្រុម​ហាម៉ាស់​ឲ្យ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដ៏​សប្បុរស​**ចិន​ប្តេជ្ញា​សងសឹក​ជុំវិញ​ការ​គំរាមកំហែង​របស់​អាមេរិក​**ប្រធានអង្គការ NATO អះអាងថា អ៊ុយក្រែននៅតែអាចឈ្នះសង្គ្រាម បើទោះជារុស្ស៊ីមានការរីកចម្រើនក៏ដោយ**រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»**អាមេរិក​ចោទ​អង្គភាព​កងទ័ព​អ៊ីស្រាអែល​ថា​រំលោភ​សិទ្ធិមនុស្ស**បាតុករ​គាំទ្រ​ប៉ាឡេស្ទីន​ត្រូវ​ចាប់ខ្លួន​នៅ​សកលវិទ្យាល័យ​តិចសាស់ (វីដេអូ)**បារាំង ជំរុញកិច្ចប្រឹងប្រែងក្នុងប្រទេសលីបង់ ដើម្បីទប់ស្កាត់សង្គ្រាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល**សហរដ្ឋអាមេរិកប្រឆាំងនឹងការស៊ើបអង្កេតរបស់ ICC ខណៈអ៊ីស្រាអែលខ្លាចមានដីកាចាប់ខ្លួន**មេដឹកនាំសិង្ហបុរី និងឥណ្ឌូនេស៊ី ជួបពិភាក្សាអំពីពាណិជ្ជកម្មអគ្គិសនី**ក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក**សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល**កងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន១១០នាក់ ទទួលការហ្វឹកហាត់ជំនាញបង្ការពន្លត់អគ្គីភ័យ**រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីចាក់ថ្មច្រាំងទន្លេ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ**អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

រយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មនុស្សស្លាប់៣៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

ភ្នំពេញ៖ មនុស្សសរុបចំនួន៣៧នាក់បានស្លាប់ និង៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លាប់១១នាក់ និងរបួស២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់។

បើប្រៀបធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ យើងបានពិនិត្យឃើញថា រយៈពេល៣ថ្ងៃពីថ្ងៃ១៤ដល់១៦ ខែមេសា ក្នុងឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន៤៧ករណី គឺកើនឡើងចំនួន២ករណីដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន២៥នាក់ គឺកើនឡើងចំនួន១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន៦៦នាក់ គឺថយចុះចំនួន២៦នាក់។

សូមរម្លឹកថា នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់។ ក្នុងនោះ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់។ នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់ និងថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៩លើក នៅពេលយប់ ៩លើក បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥នាក់ របួសធ្ងន់ស្រាលចំនួន ២៦នាក់៕

អត្ថបទដែលជាប់ទាក់ទង