**កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត**ក្រុមហ៊ុន Hyosung Group Ltd. នឹងស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា**បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា**ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា**ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជា ឱ្យកាន់តែរីកចម្រើន**ក្រសួងមុខងារសាធារណៈ នឹងរៀបចំប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចំនួន៤៤១កន្លែង នៅថ្ងៃស្អែក**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធនាគារ**ឯកឧត្តម នេត្រ ភក្ត្រា៖ សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក**ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង**រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**បឹងកន្សែងនឹង ក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអុំទូក ឆ្នាំ២០២៤**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ**ក្រសួងការងារ ប្រកាសបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកស្អាង អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច ម៉ែន សំអន អញ្ចើញចូលរួមអបអរសាទរពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា**រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**ក្រសួងសុខាភិបាល ផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយសារពុំមានច្បាប់អនុញ្ញាតពីក្រសួង

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីចាក់ថ្មច្រាំងទន្លេ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំង លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃសំណង់ ព្រមទាំងជួបជាមួយ នឹងភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរឃុំ/ភូមិ តំណាងម្ចាស់ទីតាំង និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នៃសំណង់។

រដ្ឋបាលខេត្តសូមធ្វើការប្រកាសអំពីលទ្ធផល និងវិធានការរដ្ឋបាល ដែលមានដូចខាងក្រោម៖

១-ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍ អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ម្ចាស់ទីតាំងបានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

២-ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំ លទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល ប៉ះពាល់ប្រសិនបើមាន។

៣-ជាការវាយតម្លៃបឋម ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តយល់ឃើញថា សំណង់នេះហាក់មិននាំទៅ ដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេឡើយ។ ផ្ទុយមកវិញ សំណង់នេះ ទំនងជាអាចជួយទប់ ច្រាំងទន្លេមិនឲ្យបាក់បន្ត។ មិនតែប៉ុណ្ណោះ ប្រជាជនដែលមានផ្ទះនៅក្បែរសំណង់ទាំងអស់ គឺមានការសារទរ អស់គ្នា ដ្បិតពួកគាត់យល់ឃើញថា សំណង់នេះនឹងជួយការពារច្រាំងទន្លេមិនឲ្យបាក់មកដល់ផ្ទះពួកគាត់ដែរ។

៤-រដ្ឋបាលខេត្តក៏សូមបញ្ជាក់ផងដែរថា ដើម្បីការពារផ្លូវជាតិលេខ ៧០B ដែលគម្រាមកំហែងដោយការ បាក់ច្រាំងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ រដ្ឋបាលខេត្តក៏មានគម្រោងជួសជុលច្រាំងទន្លេនៅតំបន់នោះកុំឲ្យបាក់ស្រុត បន្តនៅពេលឆាប់ៗខាងមុខដែរ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាមសូមស្វាគមន៍ចំពោះសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍមូលដ្ឋាន ពិសេសសំណង់ច្រាំងទន្លេ តែសូមឲ្យមានកិច្ចសហការពីអជ្ញាធរ និង ស្ថាប័នជំនាញជាមុន ដើម្បីចូលរួមគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងធានានូវតម្លៃនៃសមិទ្ធផល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប និងសូមមេត្តា បញ្ឈប់ការផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីរង់ចាំលទ្ធផលនៃការចុះសិក្សានិងវាយតម្លៃពីក្រសួងជំនាញ៕

អត្ថបទដែលជាប់ទាក់ទង