រយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តស្វាយរៀង ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៥៤ម៉ឺននាក់
ភ្នំពេញ៖ ក្នុងរយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកន្លែងកម្សាន្ដនានា ក្នុងខេត្តស្វាយរៀង បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ៥៤៣,៦៩៥ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានប្រមាណ ១៦,៤៩៤ នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀង៕