**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ លេខកូដសម្ងាត់នៃសន្តិភាពនិងការអភិវឌ្ឍ

ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព នោះយើងត្រូវការពិនិត្យមើលឡើងវិញពីប្រវត្តិសាស្រ្តមនុស្សជាតិដែលបានកត់ត្រាពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ នៅទ្វីបអាស៊ី វត្តមានរបស់ប្រទេសជប៉ុនបានចូលរួមក្នុងការបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់តាមរយៈការបង្កើតដែនអាណានិគមលើទ្វីបអាស៊ីដែលរួមមានប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរ។ សព្វថ្ងៃនេះ «សន្តិភាព និង ការអភិវឌ្ឍ» បានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាមគឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងរួមគ្នាដើម្បីសន្តិភាព។ ប្រទេសចិនតែងតែប្តេជ្ញាចំពោះការថែរក្សាសន្តិភាពនិងការអភិវឌ្ឍតាមរយៈហ្សែនរបស់ប្រជាជាតិចិនដែលមានអរិយធម៌របស់ខ្លួនជាង៥០០០ឆ្នាំ។ ប្រជាជនចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមលោកទាំង២លើកប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុនដូចមានចែងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សិទ្ធិអំណាច និងកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះនៅក្នុងកិច្ចការអន្តរជាតិនានា។

ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ទើបមិនថាប្រទេសចិនមានភាពរឹងមាំខ្លាំងក្លាប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោកដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ ហេតុនេះប្រទេសចិនក៏ដូចជាសហគមន៍អន្តរជាតិយល់ឃើញថា«ក្រុមសម្ព័ន្ធតូច»ដូចករណីសម្ព័ន្ធភាពរវាងហ្វីលីពីន ជប៉ុននិងអាមេរិក នឹងអាចជំរុញដល់បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាម ហើយជាលទ្ធផលនោះវាអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ស្របនឹងប្រសាសន៍របស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនធ្លាប់បានលើកឡើងថា «សមុទ្រចិនខាងត្បូងមានភាពស្ងប់សុខកាលពីមុន ប៉ុន្តែបន្ទាប់ពីជនជាតិអាមេរិកមកដល់ បានធ្វើឱ្យតំបន់នេះពោរពេញទៅដោយជម្លោះហើយ»។ ស្របនឹងរយៈពេលជាង៣ទសវត្សរ៍ដែលទំនាក់ទំនងកាន់តែស្អិតរមួតនិងល្អប្រសើររវាងចិនជាមួយអាស៊ាន ហេតុនេះការណ៍ដែលហ្វីពីលីនចូលរួមក្នុងសម្ព័ន្ធភាពក្រុមតូចដែលមាន៣ប្រទេសនេះ ជាគីឡូម៉ែត្រចេញដំណើរប្រកបដោយស្ថានភាពអាប់អួរក្នុងតំបន់ស្របដូចការយល់ឃើញរបស់លោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ«សតវត្សរ៍អាស៊ី»របស់ហ្វីលីពីនដែលបានលើកឡើងថា ប្រទេសទាំងពីរ (អាមេរិកនិងជប៉ុន) មិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ មិនគួរជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ព្រមនឹងគំនិតសង្រ្គាមត្រជាក់របស់ពួកគេនឹងពង្រឹងការប្រឈមមុខដាក់គ្នាថែមមួយកម្រិតទៀត តែមិនមែនពង្រឹងកិច្ចសហប្រតិបត្តិការនោះទេ ហើយនឹងធ្វើឱ្យស្ថាភាពសមុទ្រចិនខាងត្បូងមានភាពកាន់តែតានតឹងថែមទៀត។

ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ហ្វីលីពីនក៏ដូចជាបណ្តាប្រទេសនានាទាំងនៅសមុទ្រចិនខាងត្បូង ទាំងនៅសមុទ្រចិនខាងកើត រួមគ្នាជាមួយចិននិងបណ្តាប្រទេសនានាដែលមានភក្តីភាពចំពោះសន្តិភាពដោយបង្កើនកម្លាំងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ខណៈដែលការគោរពដែនអធិបតេយ្យ បូរណភាពដែនដីគ្នាទៅវិញទៅមកប្រកបដោយស្មារតីសមភាព ហើយជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព នោះគន្លងត្រឹមត្រូវដែលយើងត្រូវដើររួមគ្នាឆ្ពោះទៅកាន់ភាពរុងរោចន៍ដល់ពិភពលោក។ សង្ឃឹមថា សហគមន៍អន្តរជាតិបង្កើនសម្លេងជំទាស់«ក្រុមសម្ព័ន្ធតូច» ហ្វីលីពីន ជប៉ុននិងអាមេរិក ហើយលើកចិត្តបន្តរួមគ្នាជាមួយចិនបង្កើនការលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានផ្តួចផ្តើមនិងរួមគ្នាអនុវត្តដោយប្រទេសចិនតាំងពីឆ្នាំ២០១៣មកបានក្លាយជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងពីមួយជំនាន់ទៅមួយជំនាន់។ ច្បាស់ណាស់ដែលថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបណ្តារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការនិងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល។
ជារួម ដូចដែលប្រវត្តិសាស្រ្តទំនើបបានបង្ហាញ ការបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកបដោយភាពស្មើគ្នា និងសមធម៌ គឺជាគោលដៅដែលមនុស្សជាតិតែងតែតស៊ូចង់បាន។ ចាប់តាំងពីគោលការណ៍នៃសមភាព និងអធិបតេយ្យភាពត្រូវបានបង្កើតឡើងនៅក្នុង«កិច្ចព្រមព្រៀងសន្តិភាព Peace of Westphalia» កាលពីជាង៣៦០ឆ្នាំមុន រហូតដល់ការគិតគូរដល់ស្មារតីមនុស្សធម៌អន្ដរជាតិដែលបានបញ្ជាក់នៅក្នុងកតិកាសញ្ញាក្រុងហ្សឺណែវ កាលពីជាង១៥០ឆ្នាំមុន ហើយចាប់តាំងពីគោលបំណង និងគោលការណ៍ដែលបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កាលពីជិត៨០ឆ្នាំមុន រហូតដល់ទៅគោលការណ៍៥ខរួមរស់នៅដោយសន្តិវិធី ដែលសម្រេចបាននៅក្នុងសន្និសីទបានឌុង កាលពីជិត៧០ឆ្នាំមុន គោលការណ៍ជាច្រើនបានលេចរូបរាងឡើងនៅក្នុងដំណើរវិវត្តន៍នៃទំនាក់ទំនងអន្តរជាតិ ហើយត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ ។គោលការណ៍ទាំងអស់នេះគួរតែអាចនាំផ្លូវយើងក្នុងការបញ្ចូលទៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលជាប្រាជ្ញាចិនក្នុងការដោះស្រាយបញ្ហាសកល៕ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង