**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ**ឯកឧត្តម សុខ សូកេន អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន**ពិរុទ្ធជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ**នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅខេត្តស្វាយរៀង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ**ភាគីចិនលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស និស្សិតកម្ពុជាឱ្យចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤**រយៈពេលត្រឹម ១ឆមាសក្នុងឆ្នាំ២០២៤ អ្នកក្នុងបន្ទុកមន្រ្ដីសាធារណៈជាង ៤ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស.**មនុស្សជាង ៦០នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រទេសថៃ នៅឆ្នាំនេះ**មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើដំណោះស្រាយដែលនឹងផ្តល់សិទ្ធិថ្មីដល់ប៉ាឡេស្ទីន**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និងដឹកជញ្ជូន**ហ្វីលីពីន អំពាវនាវឲ្យបណ្ដេញអ្នកការទូតចិន ខណៈជម្លោះសមុទ្រចិនខាងត្បូងកាន់តែតានតឹង**អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ**រដ្ឋមន្ត្រីការពារជាតិបារាំង ប្តេជ្ញាការពារជនរងគ្រោះពីការរំលោភបំពានផ្លូវភេទដោយយោធាឱ្យកាន់តែប្រសើរជាងមុន**ក្រុមជ្រុលនិយមអ៊ីស្រាអែល បានដុតបំផ្លាញទីស្នាក់ការ UNRWA នៅទីក្រុងហ្សេរុយសាឡឹមខាងកើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញបិទសិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ JEE ឆ្នាំ២០២៤

លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង