**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នដែលជាសមាជិក គ.ជ.អ.ប. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិនិត្យពិភាក្សា វាយតម្លៃអំពីស្ថានភាពនៃការអនុវត្ត និងកំណត់វិធានការចាំបាច់ដើម្បីធានាជំរុញឱ្យរដ្ឋបាល រាជធានី ខេត្តអាចចាប់ផ្តើមអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ស្របតាមច្បាប់វិនិយោគ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានឱ្យដឹងថាមកដល់ពេលនេះ រដ្ឋបាលរាជធានី ខេត្តទាំងអស់បានបង្កើតអនុគណៈកម្មាធិការ វិនិយោគរបស់ខ្លួនរួចរាល់ ប៉ុន្តែមានក្រសួងតិចតួចប៉ុណ្ណោះ បានចេញប្រកាសធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ អង្គភាពរបស់ខ្លួនថ្នាក់ រាជធានី ខេត្ត ដែលប្រការនេះធ្វើឱ្យរដ្ឋបាលរាជធានី ខេត្តពុំទាន់អាចអនុវត្តតួនាទី សិទ្ធិអំណាចពេញលេញក្នុងការចុះបញ្ជីគម្រោងវិនិយោគដែលច្បាប់បានផ្ដល់ឱ្យ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ការចូលរួមមតិយោបល់ និងការចែករំលែកបទពិសោធពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់បានធ្វើប្រតិភូកម្ម ត្រូវពន្លឿនការធ្វើប្រតិភូកម្ម សិទ្ធិអំណាចឱ្យបានច្បាស់លាស់ទៅឱ្យមន្ទីរ អង្គភាពរបស់ខ្លួននៅថ្នាក់រាជធានី ខេត្ត ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យពន្លឿនការរៀបចំបទប្បញ្ញត្តិស្តីពីការណែនាំអនុវត្តជាក់ស្តែង ឬសេចក្តីណែនាំបច្ចេកទេស និងធ្វើការបណ្តុះបណ្តាលដល់មន្ទីរ អង្គភាពខ្សែបណ្តោយ និងរដ្ឋបាលរាជធានី ខេត្តឱ្យបានឆាប់ ហើយ គ.ជ.អ.ប. ត្រូវសម្របសម្រួលការរៀបចំសៀវភៅណែនាំអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រងការវិនិយោគថ្នាក់រាជធានី ខេត្ត និងបណ្តុះបណ្តាលដល់អនុគណៈកម្មាធិការឱ្យបានឆាប់ ដើម្បីឆ្លើយតបការធ្វើប្រតិភូកម្ម និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើធនធានមនុស្ស និងឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យភាគីសិក្សាអំពីលទ្ធភាពក្នុងការពិនិត្យ និងកែសម្រួលបែបបទ នីតិវិធីនៃការចុះបញ្ជីវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ឱ្យកាន់តែសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ហើយអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាប់ផ្តើមអនុវត្តការចុះបញ្ជីនេះឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធី និងត្រូវផ្សព្វផ្សាយអំពីការចុះបញ្ជីគម្រោងវិនិយោគ និងសារប្រយោជន៍ដែលទទួលបានពីការចុះបញ្ជីដល់អ្នកវិនិយោគនៅថ្នាក់រាជធានី ខេត្តរបស់ខ្លួន។

សូមរម្លឹកជូនថា គម្រោងវិនិយោគដែលតម្រូវឱ្យឆ្លងកាត់ដល់យន្ដការថ្នាក់ជាតិ ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមានគម្រោងវិនិយោគមានទឹកប្រាក់លើសពី៥លានដុល្លារ គម្រោងវិនិយោគស្ថិតលើទីតាំងរាជធានី ខេត្ត ចាប់ពី២ឡើងទៅ គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគស្ថិតក្រោមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិជាដើម ៕

អត្ថបទដែលជាប់ទាក់ទង