**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

អភិបាលខេត្តកំពង់ចាម ដាក់វិធានការដើម្បីទប់ស្កាត់ ការតម្លើងថ្លៃទំនិញ និងអាហារតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ដោយមានបទពិសោធន៍ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ មានក្រុមអាជីវករមួយចំនួន បានឆ្លៀតឱកាស តំឡើងថ្លៃទំនិញ និងអាហារហូបចុក ពិសេសតាមរមណីយដ្ឋាននានា ទើបមុនពេលបុណ្យចូលឆ្នាំថ្មីមកដល់ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដាក់វិធានការ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើកិច្ចការដើម្បីរក្សាតម្លៃទំនិញ ក៏ដូចជាអាហារផ្សេងៗ ឲ្យមានលំនឹងធម្មតា ។

វិធានការនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីមានសមាជិកក្រុមប្រឹក្សាខេត្ត លើកអំពីបញ្ហានេះ ក្នុងអង្គប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មីនេះ សូមឱ្យគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធ រៀបចំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ។ ទន្ទឹមនឹងនេះសូមឱ្យមន្ត្រីពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករលក់ដូរ តាមអាហារដ្ឋាន ជាពិសេសនៅតំបន់រមណីយដ្ឋាននានា ដើម្បីរក្សាតម្លៃឲ្យដូចថ្ងៃធម្មតា ។ជាមួយគ្នានេះដែរ គ្រប់កន្លែងផ្ញើរយាន្តជំនិះ មន្ត្រីពាក់ព័ន្ធ ត្រូវចុះសម្របសម្រួល ធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ទីតាំង ដោយមិនអនុញ្ញាត ឱ្យយកតម្លៃលើសពីការកំណត់ឡើយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិធានការខាងលើនេះ សូមឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងធ្វើឲ្យបរិយាកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនេះ ប្រព្រឹត្តទៅដោយរលូន នឹងជោគជ័យ ថែមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ ភាពសប្បាយរីករាយនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង