**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ស្នងការដ្ឋាននគរបាលខេត្តកំពត ត្រៀមកម្លាំងជាង ៩៣១នាក់ ដើម្បីដាក់ពង្រាយរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមកម្លាំងប្រមាណជាង ៩០០នាក់ ដោយបែងចែកទៅតាមបណ្តាស្រុក ពិសេសក្រុងកំពត ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃខាងមុខនេះ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនរគបាលខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ កម្លាំងសមត្ថកិច្ចចំនួន ៩៣១នាក់ នឹងត្រូវបានដាក់ពង្រាយនៅតាមបណ្តាក្រុង-ស្រុក និងគោលដៅសំខាន់ៗមួយចំនួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្ត។ លោកឧត្តមសេនីយទោស្នងការបន្តថា ដោយឡែកសម្រាប់កម្លាំងដែលនឹងត្រៀមប្រើប្រាស់ក្នុងខេត្តដែលជាកន្លែងសម្បូរទៅដោយតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តច្រើន ពិសេសបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុង គឺប្រើប្រាស់កម្លាំងចំនួន ៤៦២នាក់។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបន្ថែម ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏នឹងត្រូវធ្វើឡើងផងដែរនៅតាមបណ្តាក្រុង-ស្រុកទាំង៩ ដោយឡែកការត្រួតពិនិត្យល្បឿនយានយន្តលើដងផ្លូវជាតិលេខ៣នឹងត្រូវធ្វើឡើងដោយបែងចែកទៅតាមគោលដៅនៃស្រុកទាំងបី។ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យល្បឿនយានយន្តស្នងការដ្ឋាននគរបាលនឹងធ្វើការជូនដំណឹងជាមុនដល់អ្នកធ្វើដំណើរទាំងអស់ នៅគោលដៅដែលត្រូវត្រួតពិនិត្យ។ ហើយការរិតបន្តឹងច្បាប់ចរាចរណ៍នេះធ្វើឡើងដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ ក៏ដូចជាបង្កាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

តាមការរំពឹងទុករបស់អាជ្ញាធរខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានរយៈពេល ៤ថ្ងៃខាងមុខនេះ ខេត្តកំពតអាចនឹងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងឆ្នាំមុនៗ ព្រោះក្រោយរូបសំណាកសេះសមុទ្រ និងតំបន់ឆ្នេរត្រូវបានបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត បានធ្វើឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់ថ្មីៗទាំងនោះច្រើនគួរឱ្យកត់សម្គាល់ ពិសេសរូបសំណាកសេះសមុទ្រ ៕

អត្ថបទដែលជាប់ទាក់ទង