**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

សម្តេចមហាបវរធិបតី ផ្តល់អនុសាសន៍ ៩ចំណុច ដើម្បីជំរុញការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក-ឧតុនិយម និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៩ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តបន្ត ដើម្បីជំរុញការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក-ឧតុនិយម និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ទាំង ៩ចំណុចរួមមានដូចខាងក្រោម៖

ទី១.ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន ដោយកសាង និងលើកកម្ពស់មូលធនមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស, ការប្រើប្រាស់បច្ចេកវិទ្យាទំនើប, ការលើកទឹកចិត្ត និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកតាមអាងទន្លេ និងអាងស្ទឹង ដោយឈរលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ ។

ទី២.សូមលើកទឹកចិត្តដល់ក្រសួងធនធានទឹក និងឧតុនិយម ពន្លឿនការរៀបចំនីតិវិធី និង ស្នើសុំអនុម័តអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក, អនុក្រឹត្យស្តីពីគុណភាពទឹក និង បទប្បញ្ញត្តិនានា ដែលចាំបាច់ដើម្បីអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ។

ទី៣.ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការ ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើ បច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និង ធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។

ទី៤.ក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័នក្រោមឱវាទ ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារទឹកប្រកបដោយគុណភាព និងការពង្រឹង ប្រសិទ្ធភាពព្យាករទឹកជំនន់ និងធាតុអាកាស។

ទី៥.ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកប ដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវ ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

ទី៦.គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែមានប្រសិទ្ធភាពជាមួយក្រសួង-ស្ថាប័ន ព្រមទាំងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លមេគង្គ, ដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាពធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ ។

ទី៧.សូមលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និងការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នផ្តល់ជំនួយនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់ការគ្រប់គ្រង, ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ។

ទី៨.បន្ថែមលើសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការកសាងប្រព័ន្ធធនធានទឹក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើ ការពង្រឹងជំនាញទន់ (Soft Skills) និងការកសាងសមត្ថភាពក្នុងការព្យាករអាកាសធាតុ ប្រមូលចងក្រងឯកសារ ទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់វិស័យនានា ឱ្យកាន់តែមានភាព សុក្រឹត បន្ថែមទៀត។ទី៩.តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយមអែលនីណូ (El Nino) ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និងកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំងជាដើម។ ក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម និង ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង