**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចធិបតី ឲ្យក្រសួងធនធានទឹក សហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ និងជុំវិញបឹងទន្លេសាប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានរាជធានីខេត្ត ដើម្បីបន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ និងជុំវិញបឹងទន្លេសាប។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឱ្យបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទី តំបន់១តំបន់២ និងតំបន់៣នៃតំបន់ទន្លេសាប និងបោះបង្គោលព្រំ ព្រមទាំងទប់ស្កាត់រាល់ការទន្រ្ទាន កាន់កាប់ដី អាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដីនិងថ្មចូលក្នុងទន្លេ ស្ទឹង អូរ បឹងបួ នៅទូទាំងប្រទេស។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងទៅ នៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញគោលការណ៍ឱ្យរៀបចំដើម្បីធ្វើការងារក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាបដែលធ្លាប់មានបញ្ហាមុនបោះឆ្នោត និងក្រោយបោះឆ្នោត។ នៅពេលនេះ សម្ដេចធិបតី បានក្រើនរម្លឹកឱ្យ ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នពាក់ព័ន្ធត្រូវចាប់ផ្ដើមបន្តសកម្មភាពឡើងវិញដើម្បីទប់ស្កាត់បញ្ហានានាឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង