**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានចុះទៅបំពេញបេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន។

យោងតាមរបាយការណ៍ឯកឧត្តម ខៀវ ភារិទ្ធ អនុប្រធានអចិន្ត្រៃយ៍សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ចំនួន ២២លើកហើយ ក្នុងនោះខេត្តព្រៃវែង មាន ១៩លើក និងខេត្តបន្ទាយមានជ័យ ចំនួន ៣លើក។ ដោយឡែកសម្រាប់ខេត្តបាត់ដំបង គឺជាលើកទី១ ដែលក្រុមគ្រូពេទ្យ បានចុះមកកាន់ស្រុកបាណន់។

ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្នក្រុមពេទ្យស្ម័គ្រចិត្ត ស សុខា មានជំនាញ៨ផ្នែក ទី១.ផ្នែកអេកូសាស្ត្រ ទី២.ផ្នែកវះកាត់តូច ទី៣.ផ្នែកជំងឺទូទៅ ទី៤.ផ្នែករោគស្ត្រី ទី៥.ផ្នែកកុមារ  ទី៦.ផ្នែកទន្តសាស្ត្រ ៧.ផ្នែកឱសថ ទី៨.ផ្នែកពិនិត្យ និងចុះឈ្មោះបឋមដែលផ្នែកនីមួយៗ និងថ្មីៗនេះក៏បានបន្ថែមផ្នែកជំងឺភ្នែកមួយទៀតផងដែរ ដោយផ្នែកនីមួយៗមានលោកគ្រូ អ្នកគ្រូពេទ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធព្យាបាលជាច្រើនឆ្នាំមកហើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលជានិច្ចជាកាលបានចុះធ្វើសកម្មភាពមនុស្សធម៌ប្រកបដោយការទទួលខុសត្រូវជូនប្រជាពលរដ្ឋ និងបានចាត់ទុកបេសកកម្មនេះ ថាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបានចក្ខុវិស័យ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាល ពីព្រោះក្រុមគ្រូពេទ្យដែលអញ្ជើញមក សុទ្ធតែជាអ្នកមានចំណេះជំនាញ និងបទពិសោធច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានទទូចទៅកាន់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រតិបត្តិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវខិតខំថែរក្សាសុខភាពទាំងខ្លួនឯង និងកូនចៅ ដែលជាអនាគតនៃអ្នកបន្តវេនទាំងក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ និងសូមផ្ដល់ការដាស់តឿននេះទៅកាន់សមាជិកក្រុមគ្រួសាររៀងៗខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ឱ្យបានច្រើនកុះករដែលព្រឹត្តិការណ៍នេះត្រៀមរៀបចំពិធីបើកនៅក្រុងបាត់ដំបង ក្រោមអធីបតីភាពសម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង