**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្ត នៅលើបូរីវប្បធម៌កោះសំពៅមាស នៅថ្ងៃទី១៣-១៦ មេសា

ភ្នំពេញ៖ ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតកៀកចូលមកដល់ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បាននឹងកំពុងញ៉ាប់ដៃញ៉ាប់ជើង រៀបចំតុបតែងលម្អនៅតាមដងវិថី ដោយបំពាក់ភ្លើងព័ណ៌ ផ្កាភ្ញីយ៉ាងស្រស់ត្រកាល ដើម្បីអបអរពិធីដ៏សំខាន់មួយនេះ និងដើម្បីស្រូបទាញទេសចរ ឱ្យមកលេងកម្សាន្តនៅតាមកន្លែងរៀងៗខ្លួន។

ទន្ទឹមនឹងនេះ បើយើងគ្រលេកទៅមើលខេត្តពោធិ៍សាត់ ឯណោះវិញ ឃើញថាមានការតុបតែងភ្លើងព័ណ៌ល្អឆើត នៅតាមដងដងផ្លូវលេខ១០១ ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង និងផ្លូវសំខាន់ៗមួយចំនួនទៀត ពិសេសបូរីវប្បធម៌កោះសំពៅមាស ដែលចាំងឆ្លុះផ្ទៃទឹកស្ទឹងពោធិ៍សាត់ បញ្ចេញព័ណ៌ចម្រុះស្រស់ស្អាតបំផុតក្នុងរាត្រីកាល លាយឡំជំនោរខ្យល់បោកបក់ត្រជាក់តិចៗ ហាក់កំពុងរំលាយកង្វល់ទេសចរ ឱ្យរសាយបន្តិចម្ដងៗ កាលបើបានដល់ទីឋាន ដ៏ត្រកាលមួយនេះ។

ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត២ឆ្នាំមកនេះ ឯកឧត្តម ខូយ រីដា បានបន្តកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ (Solar), ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការរៀបចំច្រាំងស្ទឹង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ, ការសម្អាតបរិស្ថាន, ការតម្លើងបង្គោលទង់ជាតិ ។ល។

គួរជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «មហាសង្ក្រាន្តពោធិ៍សាត់ ២០២៤» ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការរៀបចំព្រឹត្តិការណ៍ មហាសង្ក្រាន្តពោធិ៍សាត់ ២០២៤នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរ ទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំ តន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែង ប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង