**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ ផ្អែកតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឥណទានថវិកាចំនួន ១០០ប៊ីលានរៀល ឬប្រមាណ ២៥លានដុល្លារអាម៉េរិក ត្រូវបានគ្រោងសម្រាប់ការដំឡើងប្រាក់សោធន និងការលុបបំបាត់គម្លាតរវាងអ្នកចូលនិវត្តចាស់ និងអ្នកចូលនិវត្តថ្មី ដែលដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល នៅឆ្នាំ២០២៤ នេះ។

ការលើកឡើងឲ្យដឹងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលជាអតីតមន្រ្តីរាជការ ធ្លាប់បម្រើការងារក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៥០០ រូប។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ក៏ដូចជា ក្នុងនីតិកាលទី ៧, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និង ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, មិនត្រឹមតែមិនបានមើលរំលងគុណបំណាច់របស់និវត្តជនប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានបង្កើនការយកចិត្តទុកដាក់ចំពោះនិវត្តជនជាបន្តបន្ទាប់ទៀតផង ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានខិតខំដំឡើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និង របបសន្តិសុខសង្គម ជូនមន្រ្តីរាជការស៊ីវិល, កង-កម្លាំងប្រដាប់អាវុធ, និវត្តជន និង មន្រ្តី-បុគ្គលិកគ្រប់ប្រភេទ ព្រមទាំងបានបង្កើនប្រាក់-សោធនប្រចាំខែ សម្រាប់អតីតផុតមន្រ្តីរាជការស៊ីវិល និង អតីតយុទ្ធជន ទៅតាមលទ្ធភាពនៃថវិកាជាតិ ។ ជាក់ស្តែង, នៅឆ្នាំ ២០២៣, បៀវត្សអប្បបរមា សម្រាប់មន្ត្រីរាជការទូទៅ ត្រូវបានដំឡើងដល់ ១ លាន ៣ សែនរៀល និង សម្រាប់គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបានដំឡើងដល់ ១ លាន ៤ សែនរៀល ខណៈដែលបៀវត្សអប្បបរមា ក្នុងឆ្នាំ ២០១៥ មាន ចំនួនប្រមាណជាង ៣០ ម៉ឺនរៀលតែប៉ុណ្ណោះ, នេះម្យ៉ាង; ម្យ៉ាងទៀត, ទោះបីជាត្រូវបន្តប្រឈមនឹងស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ និង ភាពថមថយនៃកំណើនសេដ្ឋកិច្ច ក្តី, ក៏ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើការ-ដំឡើងបៀវត្សជូនមន្រ្តីរាជការគ្រប់ប្រភេទ ។

ទន្ទឹមនេះ ប្រាក់សោធនប្រចាំខែរបស់និវត្តជន ជាអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន រួមទាំងជនបាត់បង់សមត្ថភាពការងារ និង ជនពិការ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ជាពិសេស ប្រាក់សោធនអប្បបរមា ។ ជាក់ស្តែង, ប្រាក់សោធនអប្បបរមា ប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ត្រូវបានដំឡើងជាបន្តបន្ទាប់ ចាប់ពីប្រមាណ ៣០ ម៉ឺនរៀល ក្នុងឆ្នាំ ២០១៥ រហូតដល់ ៧៧ ម៉ឺនរៀល នៅឆ្នាំ ២០២៣ ។ លើសពីនេះ គម្លាតរវាងអ្នកចូលនិវត្តចាស់ ពោលគឺ អ្នកចូលនិវត្តនៅមុនឆ្នាំ ២០១៥ និង អ្នកចូលនិវត្តថ្មី នៅក្រោយឆ្នាំ ២០១៥, នឹងត្រូវលុបបំបាត់ នៅក្នុងឆ្នាំ ២០២៤ នេះ តាមរយៈការដាក់ចេញនូវវិធានការធ្វើសមាហរណកម្មប្រាក់សោធន តាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ។ ផ្អែកតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤, ឥណទានថវិកា ចំនួន ១០០ ប៊ីលានរៀល, ឬ ប្រមាណ ២៥ លានដុល្លារអាម៉េរិក, ត្រូវបានគ្រោងសម្រាប់ការដំឡើងប្រាក់សោធន និង ការលុបបំបាត់គម្លាត រវាងអ្នកចូលនិវត្តចាស់ និង អ្នកចូលនិវត្តថ្មី ។ ការណ៍នេះធ្វើឱ្យប្រាក់សោធនអប្បបរមាប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ឡើងដល់ ៨២ ម៉ឺន ៥ ពាន់រៀល នៅឆ្នាំ ២០២៤ នេះ។
បន្ថែមលើការបន្តពិនិត្យលទ្ធភាពតម្លើងប្រាក់សោធនជាប្រចាំ, រាជរដ្ឋាភិបាល ក៏បាន ផ្តល់ជូននិវត្តជនគ្រប់រូបដែលជាអតីតមន្ត្រីរាជការ និង អតីតយុទ្ធជន នូវរបបឧបត្ថម្ភសម្រាប់អ្នកនៅក្នុងបន្ទុក, រួមមានសហព័ទ្ធ និង កូនក្នុងបន្ទុក, ព្រមទាំងការគាំពារផ្នែកថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម ដោយរដ្ឋជាអ្នករ៉ាប់រងបន្ទុកចំណាយបង់ភាគទានទាំងស្រុង ។ មិនតែប៉ុណ្ណោះ, រាជរដ្ឋាភិបាល ក៏បាន និង កំពុងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និវត្តជនដែលមានជីវភាពលំបាក, ជនចាស់ជរា, និង ប្រជាពលរដ្ឋផ្សេងទៀត រួមមាន៖ ជនមានពិការភាព, ស្រី្តមានផ្ទៃពោះ, កុមារក្រោមអាយុ ២ ឆ្នាំ និង អ្នកផ្ទុកមេរោគអេដស៍ ដែលសមាជិកគ្រួសារមានប័ណ្ណសមធម៌ តាមរយៈ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយនឹងឈានទៅអនុវត្តបន្ត ជា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ ២០២៤ នេះតទៅ ។ តាមរយៈយន្តការនេះ ក្រុមគោលដៅខាងលើ នឹងអាចទទួលបាននូវ ប្រាក់ឧបត្ថម្ភពីបណ្តុំនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ រួមមាន ៖ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង), កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ និង ការឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍។

ជាក្របខណ្ឌរួមនៃរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់ខ្លួន, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ដោយរួមបញ្ចូលនូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ សម្រាប់អនុវត្តភ្លាម ចាប់តាំងពីដើមនីតិកាល, ដែលក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៤ ផ្តោតលើកិច្ចការគាំពារសង្គម រួមមាន៖
កម្មវិធីទី ១ : ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាព ជាសកល ដោយចាប់ផ្តើមពី ៖ (១).ការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារងាយរងហានិ-ភ័យ ប្រមាណជាង ៤៥ ម៉ឺនគ្រួសារ, ដោយក្រសោបសមាជិកសរុបជាង ១,៥ លាននាក់, តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល; និង (២).ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស, ទាំងសម្រាប់កម្មករ-និយោជិត និង សម្រាប់មន្រ្តីសាធារណៈ ដែលគ្របដណ្តប់បន្ថែម ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុក ប្រមាណជាង ៣ លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត ។ សរុបមក, គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជន ប្រមាណ ៧,៤ លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព ។ កម្មវិធីទី ២ : ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត ១ ដោយមិនបង់ថ្លៃសិក្សា និង ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨ ម៉ឺនរៀល បន្ថែមទៀត។ កម្មវិធីទី ៣ : ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និង ផ្តល់ការគាំពារទាន់ពេល និង ក្នុងលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ, ជាពិសេស គ្រួសារក្រីក្រ និង ងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ, ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬ គ្រោះអាសន្ន នៅតាមគ្រប់ ទីតាំងភូមិសាស្រ្តទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជន សរុបប្រមាណ ៤,៣ លាននាក់។ កម្មវិធីទី ៤ : ការដាក់ចេញ និង ការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផល-ប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ៖ (១).ការផ្តល់នូវការគាំពារ និង ការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់ធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈដល់ក្រុមហ៊ុន, សហគ្រាសធុនមីក្រូ, តូច និង មធ្យម; និង (២).ការផ្តល់ការគាំពារសង្គម ដល់បុគ្គលស្វ័យនិយោជន៍ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតការយកចិត្តទុកដាក់ជាបឋម លើការផ្តល់សេវាថែទាំសុខភាព នៅក្រោមមូនិធិសមធម៌សុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង