សមត្ថកិច្ចស្រុកថ្ពង ឃាត់ខ្លួនយុវជន០៦នាក់ ពាក់ព័ន្ធករណីអំពើហិង្សា នៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុនឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤វេលាម៉ោង១៤:៣០នាទី មានករណីអំពើហិង្សា នៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ករណីខាងលើនេះ បង្កឡើងដោយឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផាន ទិត្យ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)
២-ឈ្មោះ គា ខេរីន ហៅ ង៉ោល ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)
៣-ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិទំនាប ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)
៤-ឈ្មោះ ផាន ដានី ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិទំនាប ឃុំអមលាំង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)
៥-ឈ្មោះ ជី ភារៈ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)
៦-យឿន យី ភេទប្រុស អាយុ ២០ឆ្នាំ ភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
ជិះម៉ូតូ២គ្រឿងម៉ូតូទី១ម៉ាក់c125ពណ៌ខ្មៅឌុបគ្នាចំនួន៣នាក់ បើកបរដោយ៖ ១.ឈ្មោះ ផាន ទិត ដាក់កាំបិទតាំងតោ១តាមខ្លួន, ២.ឈ្មោះ ផាន ដានី ជិះពីក្រោយ និង៣.ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ជិះពីក្រោយ។ ដោយឡែកម៉ូតូទី២ម៉ាក់c125ពណ៌ក្រហមឌុបគ្នា៣នាក់ បើកបរដោយ៖ ១.ឈ្មោះ យឿន យី អ្នកបើកបរ, ២.ឈ្មោះ ជី ភារៈ ជិះពីក្រោយ និង៣.ឈ្មោះ គា ខេរីន ជិះពីក្រោយ បានជិះទៅធ្វើសកម្មភាពប្រើអំពើហិង្សានៅក្នុងកម្មវិធីសង្ក្រានសាលាអនុវិទ្យាល័យអមលាំងស្ថិតនៅភូមិកើតហេតុ ជនដៃដល់ឈ្មោះ ផាន ទិត្យ កាន់កាំបិទតាំងតោកាប់ទៅលើជនរងគ្រោះចំនួន២នាក់ធ្វើអោយរបួសធ្ងន់៖ ១.ឈ្មោះ សាង រស្មី ភេទប្រុស អាយុ១៦ឆ្នាំ (មុខរបរ សិស្ស) កាប់ត្រូវ១កាំបិតចំសៀតផ្កាត្រជៀកខាងឆ្វេងធ្ងន់ ទីលំនៅភូមិឃុំកើតហេតុ និង២.ឈ្មោះ មឿន វណ្ណា ហៅ ហ៊ា ភេទប្រុស អាយុ១៦ឆ្នាំ (មុខរបរ សិស្ស) កាប់ត្រូវ១កាំបិតចំសៀតផ្កាត្រជាក់ខាងស្ដាំរបួសធ្ងន់មូលហេតុខឹងជនរងគ្រោះទាំងពីរនាក់ដកសោរម៉ូតូពីប្អូនបង្កើតឈ្មោះផាន ដានីនិងវ៉ៃប្អូនខ្លួន
ពេលកាប់រួចជនសង្ស័យឈ្មោះខាងលើបាននាំជិះម៉ូតូគិចខ្លួនបាត់ រីឯជនរងគ្រោះ សាង រស្មី ត្រូវបានឪពុកម្ដាយបញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជនភូមិថ្នល់បំបែក(ដេរ១០ថ្នេរ) រីឯ ជនរងគ្រោះ មឿន វណ្ណា (ហៅ ហ៊ា) ឪពុកម្ដាយបានយកទៅព្យាបាលរបួដសង្គ្រោះបន្ទាន់នៅគ្លីនិចដូចគ្នា (ដេរ៨ថ្នេរ)។
ជំនាញបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះទាំង២នាក់ចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន៦នាក់ ដកហូតវត្ថុតាង កាំបិតតាំងតោ១ ម៉ូតូចំនួន២គ្រឿនម៉ាក់ខាងលើបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកថ្ពងដើម្បីសួរនាំ និងក៏សាងសំណុំរឿងដើម្បីចាក់ការតាមនិតិវិធី ៕

