ឯកឧត្តម ជួប ប៉ារីស៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Jinshan Hi-Tech នៃប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Jinshan Hi-Tech នៃប្រទេសចិន ដែលមានលោក Yang Bin ជាប្រធាន និងអ្នកដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន សមាជិកស្ថាបនិកនៃរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីកាលានុវត្តន៍ភាពនៃកិច្ចសហការរវាងភាគីចិន និងកម្ពុជា នៅក្នុងវិស័យប្រព្រឹត្តិកម្មសំរាម សំណល់រឹងទីប្រជុំជន នៃរាជធានីភ្នំពេញ និងថាមពលកកើតឡើងវិញ តាមរយៈបច្ចេកវិទ្យានវានុវត្តន៍បៃតង។ ក្នុងនោះដែរ ភាគីចិននឹងបន្តស្វែងយល់បន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា ហើយភាគីទាំងពីរនឹងបន្តផ្តល់កិច្ចសម្របសម្រួល និងសហការរវាងគ្នា។
សូមបញ្ជាក់បន្ថែមថា នេះជាលើកទី២ នៃកិច្ចជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធកិច្ចគាពារបរិស្ថាន បន្ទាប់ពីជំនួបលើកទី១ ថ្នាក់បច្ចេកទេសនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន៕

