**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងអាហារពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ទារកនិងកុមារ ចាំបាច់ណាស់ត្រូវទទួលបានការថែទាំ បីបាច់រក្សា ផ្ដល់ភាពកក់ក្ដៅ តែអកុសល ទារក និងកុមារមួយចំនួនតូច បែរជាកើតមកភ្លាមត្រូវម្ដាយឪពុកយកទៅបោះបង់ចោល មិនទទួលបានសូម្បីតែការអាណិតស្រឡាញ់ និងសុខទុក្ខ រស់ឬក៏ស្លាប់។ ជាក់ស្ដែងទារក និងកុមារជាច្រើននាក់ ដែលរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម សុទ្ធសឹងតែជាក្មេងត្រូវឪពុកម្ដាយបោះបង់ចោល ខ្លះត្រូវម្ដាយយកទៅចោលនៅធុងសំរាម ខ្លះត្រូវគ្រួសារបោះបង់ចោលព្រោះគ្មានលទ្ធភាពចិញ្ចឹម ហើយខ្លះទៀតឪពុកម្ដាយស្លាប់ចោល ទាំងខ្លួនមិនទាន់បាត់ក្លិនទឹកដោះផង។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អាទិភាពក្នុងការកំណត់យកអង្គការសង្គ្រោះជនអស់សង្ឃឹម គឺជាគោលដៅដើម្បីជួយសម្រាលការលំបាក។

ចាប់តាំងពីឆ្នាំ២០១៣រៀងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់អង្គការនេះ ចំនួន ២០លានរៀលជារៀងរាល់ឆ្នាំ និងបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ និងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ជារៀលរាល់ឆ្នាំផងដែរ។

ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរៀបចំអាហារជាលើកទី១០ ជូនដល់កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ ដែលកំពុងរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេគឺសុទ្ធតែមានសារសំខាន់ក្នុងការចូលរួមចំណែកដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត។ ថ្ងៃនេះពួកគេបានទទួលភាពកក់ក្តៅម្តងទៀតពីកាកបាទក្រហមកម្ពុជា ដូច្នេះខ្ញុំសូមថ្លែងអំណរគុណបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនេះបានបង្ហាញឱ្យឃើញថា ទោះសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកដោយផ្ទាល់ ដូចគ្រាកន្លងមកក្ដី តែទឹកចិត្ដបេះដូង របស់សម្ដេច តែងតែគិតគូរ នឹករលឹកដល់ពួកយើងជានិច្ច។ យើងខ្ញុំពិតជាគោរពស្រឡាញ់ និងមានក្តីនឹករលឹកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង, សម្តេច គឺនៅក្នុងបេះដូងពួកខ្ញុំទាំងអស់គ្នា។»

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកស្រី ម៉ារី អិន និងលោកគ្រូអ្នកគ្រូដែលថែទាំកុមារ ជាពិសេសក្មួយៗចៅៗទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម។

លោកជំទាវ មានការចាប់អារម្មណ៍ ចំពោះការរីកចម្រើនធំធាត់របស់ក្មួយៗចៅៗទាំងអស់ដែលរស់នៅក្នុងមណ្ឌល ដែលមានសុខភាពល្អ ចេះទាំងការរៀបចំខ្លួនប្រាណ ចេះទាំងសម្តែងរបាំប្រពៃណីខ្មែរដោយទឹកមុខញញឹមប្រិមប្រីយ៍ ដែលសរបញ្ជាក់ឱ្យឃើញថា នៅក្នុងមណ្ឌលនេះ ពោរពេញដោយក្តីស្រឡាញ់ កក់ក្តៅ និងការថែទាំ យកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ។

លោកជំទាវ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹកជានិច្ច ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ម៉ារី អិន ដែលបានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

លោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ស្រឡាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ជាពិសេសត្រូវធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួន ក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀននេះហើយ ដូច្នេះសូមចៀសឱ្យផុត និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើង។

ចំពោះគម្រោងរបស់អង្គការក្នុងការស្នើសុំបង្កើតឱ្យមានវិទ្យាល័យនៅទីនេះ លោកជំទាវបានជម្រាបជូនថា គឺត្រូវមានការសិក្សា និងមានគោលការណ៍ច្បាស់លាស់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវពិនិត្យពីលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ក្នុងការបង្កើតវិទ្យាល័យបាន ដើម្បីជាប្រយោជន៍របស់អង្គការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ហេតុដូចនេះ ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវចុះមកពិនិត្យនៅទីនេះឱ្យបានច្បាស់លាស់ ធ្វើការជាជំហានៗ ដោយគោរពនូវគោលការណ៍ច្បាប់ និងការអនុវត្តជាធរមាន។

អត្ថបទដែលជាប់ទាក់ទង