**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ដោយមានការចូលរួមជាសហអធិបតីពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការកកើតនៃបញ្ជាការដ្ឋានអង្គរក្សកាលពីឆ្នាំ១៩៩២ និងវីរភាពរបស់បញ្ជាការដ្ឋានអង្គរក្សដែលសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

បន្ថែមពីនេះ បញ្ជាការដ្ឋានក៏បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង អង្គភាពចំណុះផ្សេងៗរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវកិច្ចការងារដឹកនាំបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឧត្តមប្រយោជន៍ជាតិជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌការពារបូរណភាពទឹកដី សន្តិភាព និងស្ថេរភាព រួមទាំងការអភិវឌ្ឍនៅកម្ពុជា។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនភ្លេចរំលឹកពីការចូលរួមរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងការចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាបានរួចផុតពីការឆ្លងជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័សផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងតែមានវត្តមាននៅទីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង