**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រំលេចឡើង១០ចំណុច ពាក់ព័ន្ធការអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី និងធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “ការអភិវឌ្ឍមូលធនមនុស្ស៖ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលរៀបចំឡើងដោយវិទ្យាស្ថាន KAS Cambodia (The Konrad-Adenauer-Stiftung) និងមានការអញ្ជើចូលរួម ពី Mr. Jason Chumtong, Country Director of Konrad-Adenauer-Stiftung Cambodia ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ និង សិស្សនិស្សិត សរុបចំនួន ៥០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានរលឹកពីប្រវត្តិ និងការវិវឌ្ឍជាបន្តបន្ទាប់នៃការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាន់នៅកម្ពុជាមកទល់បច្ចុប្បន្ន ដែលជាយុគសម័យដែលពោរពេញដោយការប្រកួតប្រជែង មិនត្រឹមតែរវាងមនុស្ស និងមនុស្សប៉ុណ្ណោះទេ រួមទាំងជាការប្រកួតប្រជែងរវាងមនុស្ស និងបញ្ញាសិប្បនិមិត្ត(AI) និងរូប៉ូត ដូច្នេះតម្រូវឱ្យយុវជនកម្ពុជាត្រូវបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញជាប្រចាំ ដោយត្រូវមានជំនាញសតវត្សរ៍ទី២១ មានភាពជាពលរដ្ឋសាកល ការសិក្សាពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ដែលនឹងកើតមានឡើង ក៏ដូចជាជំនាញថ្មីៗ ដែលចាំបាច់សម្រាប់ពេលអនាគត។

ឆ្លើយតបនឹងប្រធានបទខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចឡើង១០ចំណុច ដូចខាងក្រោម៖

១.នៅពេលអនាគត យើងនឹងឃើញការប្រកួតប្រជែងគ្នាកាន់តែខ្លាំងរវាងប្រទេសមហាអំណាច ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងនិន្នាការបច្ចេកវិទ្យា និងនវានុវត្តន៍របស់ពិភពលោក។
២. ការវិវឌ្ឍនៃ AI នឹងធ្វើឱ្យមានការប្រកួតប្រជែងគ្នារវាងបញ្ញាមនុស្ស និងបញ្ញាសិប្បនិម្មិត ដោយនាំមកនូវទាំងឱកាស និងបញ្ហាប្រឈមនានា។

៣. ត្រូវមានការដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមជាសាកលសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ និងការរុករកអវកាស បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ីនធើណែត (Cyber Security) ដើម្បីការពារប្រព័ន្នទិន្នន័យពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។
៤. ទន្ទឹមនឹងការវិវឌ្ឍដ៏សម្បូរបែបនៃប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលស្ទើរគ្រប់វិស័យ ក៏មិនអាចខ្វះបានឡើងនូវទំនាក់ទំនងជាក់ស្តែងរវាងមនុស្ស និងមនុស្ស

៥. ការអប់រំត្រូវបន្តផ្លាស់ប្តូរមិនឈប់ឈរឱ្យឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា បរិបទសង្គមជាតិ និងពិភពលោក
៦. ការឈោងចាប់នូវចំណេះជំនាញសតវត្សទី២១ ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល ដូចជាបញ្ហាបម្រែលបម្រួលអាកាសធាតុ និង ឌីជីថលលូបនីយកម្ម។

៧.បំណិនសតវត្សរ៍ទី២១ គឺផ្ដោត ទៅលើបំណិនចំនួន ១២ គឺ (១).បំណិនត្រិះរិះ ពិចារណា (២).បំណិននវានុវត្ដន៍ និងដោះស្រាយបញ្ហា (៣).បំណិនសហការ (៤). បំណិនប្រាស័យទាក់ទង (៥). បំណិនអក្ខរកម្មព័ត៌មាន (៦).បំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (៧). បំណិនអក្ខរកម្មបច្ចេកវិទ្យា (៨).បំណិននៃភាពទន់ ភ្លន់ (៩). ភាពជាអ្នកដឹកនាំ (១០).ត្រូវមានការចេះផ្គួ ចផ្ដើមគំនិត (១១).ត្រូវមានផលិតភាព និង (១២). បំណិនសង្គម ។

៨. ការយល់ដឹង និងចេះពិចារណាអំពីសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បី រវាងរក្សាតុល្យភាពនៃភាពជឿនលឿននៃវិទ្យាសាស្ត្រ និងតម្លៃសីលធម៌របស់មនុស្ស
៩. ត្រូវមានភាពជាពលរដ្ឋសាកល ដែលគ្មានការរើសអើងប្រកាន់ខ្ជាប់នូវគុណតម្លៃចែករំលែកវប្បធម៌ចម្រុះនៃជាតិសាសន៍ដទៃ និងមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល
១០. ត្រូវមានការសិក្សាពេញមួយជីវិត ដែលជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ តាំងពីការចាប់កំណើតរហូតដល់វ័យជរា ដើម្បីអភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម។

ទន្ទឹមនឹងការផ្តល់បាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ក៏មានជាវេទិកាសំនួរ-ចម្លើយ ដែលក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថាបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់អនុវត្តកំណែទម្រង់វិស័យអប់រំ កែលម្អកម្មវិធីសិក្សា វិធីសាស្ត្ររៀន និងបង្រៀន ឈានទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលបានកំណត់ការអភិវឌ្ឍធនធានមនុស្សជាការងារអាទិភាព ក្នុងគោលដៅឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕

អត្ថបទដែលជាប់ទាក់ទង