**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កងទ័ពជើងគោក កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និង យុទ្ធសាស្រ្ត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំទេ្វភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា តាមរយៈអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើងគោក បានបើកទំព័រប្រវត្តិសាស្រ្តថ្មី ដល់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ពជើងគោកប្រទេសទាំងពីរ កម្ពុជា-ចិន និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានបន្តថា ទំនាក់ទំនងទេ្វភាគីរវាងកងទ័ពជើងគោក ប្រទេសទាំងពីរ ពិតជាបានចូលរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ចិន-កម្ពុជា ហើយកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស តាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន ការផ្លាស់ប្តូរគ្រប់កម្រិត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និងយុទ្ធសាស្រ្ត ស្របតាមគោលគំនិតថ្នាក់ដឹកនាំ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង