នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ៥នាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៤០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលតាបែនបានចេញល្បាតដឹកនាំដោយ លោកវរសេនីយ៍ទោ រឿន សាយកន និងលោកវរសេនីយ៍ត្រី ស៊ុន គឿត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចេញល្បាតនៅចំណុចស្ពានឆ្លងស្ទឹងខាងលិចភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រហែល ៤០០ម៉ែត្រ (ចំណុចស្មុកស្មាញ) បានជួបមនុស្ស០២នាក់ស្រី០១នាក់ជិះម៉ូតូ០១គ្រឿង។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបាន៖
១-ឈ្មោះ រិត សីហា (ហៅកែប) ជាមុខសញ្ញាសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិគោកខ្វាវ ឃុំរលួស ស្រុកស្វាយចេក។
២-ឈ្មោះ ផ្លាង ផាក់ប៊ុង ភេទស្រី អាយុ១៧ឆ្នាំននៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានបន្តថា នៅពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យស្រាប់តែឈ្មោះ រិត សីហា បានលូកដៃឆ្វេងចូលហោប៉ាវខោខាងក្រោយផ្នែកខាងឆ្វេងបម្រុងទំលាក់អ្វីចោលក៏ត្រូវសមត្ថកិច្ចយើងចាប់ដៃជាប់ និងរកឃើញម្សៅក្រាមពណ៌សរថ្លា ០១កូនថង់ និង ០២ដុំទៀតមានចំនួន ០៨ថង់ឃើញនៅនឹងដីក្បែរជើងឈ្មោះ រិត សីហា តែម្តង។
នគរបាលបញ្ជក់ទៀតថា នៅថ្ងៃដដែលវេលាម៉ោង២៣:៥០នាទី មានឈ្មោះ ហ៊ូ ពិដោរ (ហៅតឿ) ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក បានតេទូរស័ព្ទមកកុម្មង់ទិញថ្នាំញៀនពីឈ្មោះ រិត សីហា ក្នុងតម្លៃ ១៥,០០០រៀល យើងក៏បានធ្វើការឃាត់ខ្លួនឈ្មោះខាងលើនៅចំណុចខ្លោងទ្វារវត្តស្លក្រាម ភូមិគោកតាឯក ឃុំតាបែន។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ រិត សីហា (ហៅកែប) បានឆ្លើយសារភាពថាថ្នាំញៀន ០៩កូនថង់ខាងលើគឺ ឈ្មោះ យ៉ុន ទីណូ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិគោកខ្វាវ ឃុំស្វាយចេក បានអោយខ្លួនទៅយកថ្នាំញៀននៅចំណុចដីឡូថ្មីខាងលិច ឃុំតាបែន ស្រុកស្វាយចេកចម្ងាយប្រហែល១០គីឡូម៉ែត្រដើម្បីយកមកលក់បន្តដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជាអាជ្ញា អមសាលាដំបូងខេត្ត
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទី យើងក៏បានបន្តទៅឃាត់ខ្លួនឈ្មោះ យ៉ុន ទីណូ នៅភូមិឃុំខាងលើ វត្ថុតាង ម្សៅក្រាមពណ៌សថ្លា ១៥កូនចង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គឿង និងឈ្មោះ សិ ភាព ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពិងរៀបចំសំណុំរឿង ដើម្បីអនុវត្តាមនិតិវិធី ៕

