**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទុកឱ្យជនមានពិការណាម្នាក់រស់នៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងឡើយ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការភាព ណាម្នាក់ឲ្យរស់នៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្ដីរំភើបរីករាយ ដែលបានឃើញជនមានពិការភាពកម្ពុជា បានចូលរួមយ៉ាងសកម្ម និងបំពេញការងារយ៉ាងលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាព សក្កានុពលជនមានពិការភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្ត និងបញ្ជាក់ជូនបងប្អូន មានពិការភាពថា បងប្អូនមិនឯកោទេ បងប្អូនឃើញនៅពេលនេះ មានសម្ដេចតេជោ និងរូបខ្ញុំ ផ្ទាល់ជារាជរដ្ឋាភិបាល តែងចាត់ទុកបងប្អូនមានពិការភាព ជាមូលធនដ៏មានសក្តានុពល ដែលបានកំណត់យ៉ាងច្បាស់ ក្នុងយុទ្ធសាស្ដ្របញ្ចុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្ដោតចំបងទៅលើការកសាងធនធានមនុស្ស និងពង្រឹងធនធានមនុស្ស ដែលរួមទាំងប្រជាពលរដ្ឋយើងទាំងអស់»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដដា ជាការពិតការងារ ក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ ហើយចាំបាច់ត្រូវមានការ ចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសហគមន៍ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការ ភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយ ជ្រោមជ្រែងនោះឡើយ។ នៅក្នុងន័យនេះ សម្តេចធិបតី បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពី ជនមានពិការភាព, អនុសញ្ញា ស្ដីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្ដទីក្រុងអ៊ីឈាន់ ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយ ដែលមានបរិយាប័ន្ន និងភាពសុខុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ គ្មានជនណាម្នាក់ ត្រូវបោះបង់ ចោល។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល គិតគូរដោយល្អិតល្អន់ នូវសុខុមាលភាព របស់ជនមានពិការភាព ដោយបានកំណត់ កូតា រហូតដល់២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមពីលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឲ្យទទួល យកជនមានពិការភាព ឲ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្ដល់ឱកាសដល់ជនមានពិការភាព ក្នុងការួមចំណែកដល់កិច្ចការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានទូលំទូលាយបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង