**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

ភ្នំពេញ៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនិស្សិតថ្នាក់ឆ្នាំមូលដ្ឋានចំនួន៤១៤នាក់នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារទទួលបានចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិក។

ថ្លែងក្នុងនាមឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាធិការជាតិជាស៊ីមកំចាយមារ ក្នុងឱកាសនោះ លោក យាន សំបូរ សាកលវិទ្យាធិការរង បានមានប្រសាសន៍ថា ដោយបានលើកឡើងពីប្រវត្តិនៃការកកើតនិងភាពរីកចម្រើនក្រោមការដឹកនាំយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសសម្តេចក្រឡាហោមស ខេង ដែលបានពង្រីកខ្លួនជាបន្តបន្ទាប់សំដៅផ្តល់គុណភាពសិក្សា និងប្រសិទ្ធភាពជំនាញដល់និស្សិតពេលពួកគាត់បញ្ចប់ការសិក្សាចេញទៅបម្រើការងារ។

ថ្លែងក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី និងឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរង ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំដែលបានចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុខភាព គុណភាព សុវត្ថិភាពដល់និស្សិតរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ជាការងាររួមរបស់យើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះត្រូវពង្រឹងប្រសិទ្ធភាពពង្រីកការងារផ្សព្វផ្សាយ អប់រំ បញ្រ្ចៀបបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ស្រទាប់ដើម្បីពួកគាត់ទទួលបាននូវការយល់ដឹងជួយផ្សព្វផ្សាយបន្តបានកាន់តែទូលំទូលាយ គ្រប់លទ្ធភាព គ្រប់មធ្យោបាយ។ ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំ គោលការណ៍ណែនាំចាត់តាំងអនុវត្តជាបន្តបន្ទាប់សំដៅគាំទ្រឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពនាំមកនូវភាពសម្បូរសប្បាយ សុខដុមរមនាដល់ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា និស្សិតជាយុវជន ជាវ័យលូតលាស់ឆាប់ទទួលយកនូវអ្វីៗដែលថ្មី ហើយការផ្តល់ព័ត៌មានពិតពីបញ្ហានានាពិសេសបញ្ហាគ្រឿងញៀនឱ្យពួកគេបានយល់ដឹងជាការងារសំខាន់ចាំបាច់ណាស់ព្រោះពួកគេអាចចូលរួមទប់ស្កាត់បាននូវការរីករាលបញ្ហាគ្រឿងញៀនចូលទៅក្នុងសហគមន៍ ប្រជាពលរដ្ឋទាំងអស់នឹងមានសុខភាពល្អ មានការអភិវឌ្ឍរីកចម្រើន។

តាមរយ: វាគ្មិន លោកឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា និស្សិតទាំងអស់ពិតជាក្លាហាន បានចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង