**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ឧត្តមសេនីយ៍​ទោ សោម ស៊ុន ចុះសួរសុខទុក្ខយោធិននារី និងអតីតយុទ្ធជន កំពុងសម្រាកព្យាបាលជំងឺ នៅគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករកកំពង់ធំ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំសហការីជាយោធិននារី ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ គ្រឿង​ឧបករបរិភោគ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុនី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជនចំនួន ៤រូប​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានរដ្ឋាន នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានរាយការណ៍អំពីស្ថានភាពជំងឺ របស់យោធិននារីទាំងបីរូប និងអតីតយុទ្ធជនចំនួនមួយរូប ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានរយៈពេលបីថ្ងៃមកហើយ ហើយ​ក្រោម​ការ​តាម​ដាន​ដោយការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺពីវេជ្ជបណ្ឌិត​ និង​ក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះស្ថានភាពជំងឺរបស់យោធិននារី និងអតីតយុទ្ធជនទាំងបួនរូបបានធូរស្រាលជាបន្តបន្ទាប់ ហើយនឹងអាចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់អង្គភាព និងផ្ទះសម្បែងវិញនៅពេលដ៏ខ្លីខាងនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអរគុណចំពោះលោកគ្រូ និងអ្នកគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនយោធិននៅក្នុងអង្គភាព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជំងឺនៅផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលន្លងមក​ ជាមួយនេះដែរក្រុមការងារនៃគិលានដ្ឋានយើងក៏បានប្រើប្រាស់រថយន្តគិលានសង្គ្រោះ ជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញដោយឥតគិតថ្លៃផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិននារី និងអតីតយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក្នុងការប្រើប្រាសថ្នាំព្យាបាលឱ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បើយ វិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពវិញ ។

នៅក្នុងឱកាសសំណេះសំណាល​សាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន​ និងសហការីនៃក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជន ចំនួនបួនរូប​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម​ មីជាតិចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង