**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

ករណីភ្លើងឆេះផ្ទះពលរដ្ឋ នៅព្រៃវែង! ឧបនាយករដ្ឋមន្ត្រី ស សុខា ថាការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមាន រហូតឈានដល់ប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច មិនគួរកើតមានឡើយ

ភ្នំពេញ៖ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧:២០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឲ្យដឹងថា ទីតាំងកើតមានគ្រោះអគ្គិភ័យនោះ ជាផ្ទះប្រជាពលរដ្ឋ ២ល្វែង ដែលមានស្តុកលក់គ្រឿងម៉ាស៊ីន និងប្រេងម៉ាស៊ីន។ ក្នុងគ្រានោះ ផ្ទះត្រូវបានម្ចាស់ចាក់សោពីរជាន់ គឺសោខាងមុខជាប់សំយាបផ្ទះ និងសោចូលទៅក្នុងផ្ទះ។ ដោយឃើញស្ថានភាពស្មុគស្មាញ និងភ្លើងឆេះមានហានិភ័យធ្ងន់ធ្ងរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឱ្យអធិការដ្ឋានក្រុង និងស្រុកផ្សេងទៀត បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកគាំទ្របន្ថែម។

ក្នុងអំឡុងពេលដែលសមត្ថកិច្ច កំពុងធ្វើប្រតិបត្តិការនោះ មានបងប្អូនប្រជាពលរដ្ឋ បានចោមរោមយ៉ាងច្រើន ហើយក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានផ្ទះក្បែរទីតាំងកើតហេតុ (ទំនងមានការព្រួយបារម្ភ និងភិតភ័យខ្លាំង) បានព្យាយាមជ្រៀតខ្លួនចូលក្នុងចំណោមកម្លាំងសមត្ថកិច្ច ដើម្បីប៉ុនប៉ងអូសទាញកម្លាំង បង្វែរទុយោទឹក ឱ្យបាញ់ទៅលើផ្ទះរបស់ខ្លួន រហូតមានពលរដ្ឋខ្លះ បានដណ្ដើមទុយោទឹក និងប្រើពាក្យសម្ដីមិនសមរម្យទៅលើសមត្ថកិច្ចទៀតផង។ សមត្ថកិច្ចសុខចិត្តទទួលស្ដាប់ពាក្យសម្ដីមិនសមរម្យ និងបានចាប់ពលរដ្ឋដែលចូលមករំខាននោះ ចេញពីទីតាំងប្រតិបត្តិការ។

ក្នុងស្ថានភាពនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បានបញ្ជាឱ្យអគ្គិសនីខេត្ត បិទចរន្តអគ្គិសនី ដែលអូសកាត់ពីលើខាងមុខផ្ទះជនរងគ្រោះ ដើម្បីទុកលទ្ធភាពឱ្យកម្លាំងធ្វើប្រតិបត្តិការកាន់តែងាយស្រួល។ ក៏ប៉ុន្តែដោយសាផ្ទះជនរងគ្រោះមានប្លង់សេនៅដំបូល និងថែមទាំងមានការផ្ទុះខ្លាំង (សមត្ថកិច្ចសន្និដ្ឋានថាជាការផ្ទុះធុងប្រេង) ជាបន្តបន្ទាប់នៅខាងក្នុងផង សមត្ថកិច្ច បានសម្រេចប្រើរថយន្តអគ្គិភ័យបុកទំលុះទ្វារខាងមុខ ដើម្បីឱ្យក្រុមពន្លត់ បានចល័តទុយោទឹក កាន់តែកៀកទីតាំងមានការឆេះខ្លាំង។

បន្ទាប់ពីគ្រឿងចក្រធុនធ្ងន់ បានមកដល់ សមត្ថកិច្ច ក៏បញ្ជាឱ្យបុកនិងកាយទម្លុះទ្វារចូលខាងក្នុងផ្ទះ។ ទីបំផុតសមត្ថកិច្ច ក៏មានលទ្ធភាពចល័តទុយោទឹកចូលទៅដល់គោលដៅដែលមានការឆេះខ្លាំង រហូតឈានទៅគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ហើយភ្លើងក៏មិនអាចឆេះរាលដាលបង្កជាមហន្តរាយធ្ងន់ធ្ងរជាងនេះ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង ក្នុងនោះខេត្តព្រៃវែង ចំនួន ១០គ្រឿង និងមានការគាំទ្រពីខេត្តត្បូងឃ្មុំ ចំនួន ៣គ្រឿងបន្ថែម ខណៈកម្លាំងពីរនាក់ បានរងបួសដោយសារការបាក់ប្លង់សេ និងម្នាក់ទៀត បានរងគ្រោះដោយសារការពុលផ្សែងឆេះប្រេង និងគ្រឿងជ័រ។

ផ្អែកលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រៃវែង ការសម្រេចចិត្តផ្ដោតលើគោលដៅកំពុងឆេះខ្លាំង ដែលធ្វើឱ្យពលរដ្ឋខ្លះមិនសប្បាយចិត្តនាពេលនោះ គឺដោយសារជំនាញបានសន្និដ្ឋានច្បាស់ថា ប្រសិនបើមិនពន្លត់ភ្លើងនៅផ្ទះ ២ល្វែង បានទាន់ពេលទេ ជញ្ជាំងសងខាងនឹងត្រូវប្រេះបាក់បណ្ដាលឱ្យភ្លើងបន្តចេះរាលដាលបន្ថែមទៅផ្ទះជាប់នោះមិនខានឡើយ។ ម្យ៉ាងផ្ទះក្បែរនោះ ក៏មានគ្រឿងឈើ បរិក្ខារពេទ្យ និងផ្ទះប្ដូរប្រាក់ទៀតផង។

ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ជាពិសេសកម្លាំងពន្លត់អគ្គិភ័យ ដែលបានប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់។ «ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ» យើងក៏យល់ច្បាស់នូវអារម្មណ៍ភ័យព្រួយខ្លាំងរបស់ប្រជាពលរដ្ឋដូចគ្នាដែរ។ យ៉ាងណាក៏ដោយ សូមបងប្អូនទុកលទ្ធភាពនេះ ជូនសមត្ថកិច្ចធ្វើការបានពេញដៃពេញជើង ពីព្រោះមានតែសមត្ថកិច្ចជំនាញទេដែលមានបទពិសោធ និងមានការសន្និដ្ឋានបែបបច្ចេទេសចំពោះសភាពការណ៍ជាក់ស្ដែង ជាពិសេសគោលដៅអាទិភាពត្រូវបាញ់ទឹកពន្លត់បន្ទាន់ និងគោលដៅបន្ទាប់ត្រូវការពារជាដើម។ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដីមិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលដែលពួកគាត់កំពុងយកជីវិតទៅប្ដូរដើម្បីពួកយើង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងស្ថិតក្នុងរដូវក្ដៅ។ ជាមួយគ្នានេះ សូមកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ៕

អត្ថបទដែលជាប់ទាក់ទង