បុគ្គលិកពេទ្យអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ជួយសង្រ្គោះសិស្សាសាលាជួបគ្រោះថ្នាក់ចរាចណ៍

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកពេទ្យអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានប្រទះឃើញសិស្សសាលាស្រុកស្វាយចេក ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង នៅក្លោងទ្វាវត្ត ភូមិតាអ៊ុងកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានសង្គ្រោះបន្ទាន់ និងបានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក។
ពេលមកដល់មន្ទីរពេទ្យស្រុកស្វាយចេកកុមារីរូបនេះមានសភាពធ្ងន់ធ្ងរ ពេទ្យបានជួយសង្គ្រោះ និងពិនិត្យតាមដានដោយយកចិត្តទុកដាក់ឃើញថាក្មេងបានធូរសះស្បើយនិងបានអនុញ្ញាតអោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ត ៕

