លិខិតផ្លូវការពី UNDP គាំទ្រចំពោះសកម្មភាពការងាររបស់ក្រសួងបរិស្ថាន

ភ្នំពេញ៖ UNDP មានការគាំទ្រជាខ្លាំងចំពោះសកម្មភាពការងាររបស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន និងវិធានការចាំបាច់សំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឆ្លើយតបនឹងការប្រែប្រួលអាកាស តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន UNDP បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការគាំទ្រ និងពង្រីកហិរញ្ញប្បទានបៃតង ដើម្បីសម្រេចបានសមិទ្ធផលរួមគ្នា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ៕

