**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម ដើម្បីសុវត្ថិភាព ការពារបរិស្ថាន និងប្រជាពលរដ្ឋ

 


ភ្នំពេញ៖ កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្មក្នុងបរិយាកាសប្រភេទ នៃការជំរុញការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋ ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្មដែលកើតឡើងនៅក្នុងតំបន់។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងពិធីប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុ សកម្មក្នុងបរិយាកាសប្រភេទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះថា ការប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាចំណុចកំពូលសម្រាប់កម្ពុជានៃដំណើរការវិវឌ្ឍន៍ទៅមុខ។

បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីទទួលស្គាល់ថា សម្ភារៈ និងបច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងវិទ្យុសកម្មប្រភេទ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ប៉ុន្តែក៏បង្ករហានិភ័យយ៉ាងច្រើន ផងដែរ បច្ចេកវិទ្យាទាំងនេះ មានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ តាមវិធីជាច្រើន រហូតដល់ការផលិតថាមពល ហើយវាក៏នាំមកនូវបញ្ហាប្រឈម នៃការទប់ស្កាត់គ្រោះថ្នាក់ និងគ្រោះអាសន្នផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បញ្ហានេះ ទោះបីជាកម្ពុជាមិនមានរោងចក្រថាមពលនុយក្លេអ៊ែរក៏ដោយ តែការបង្កើតស្ថានីយ៍ទាំងនេះ នៅកម្ពុជា គឺជាការជំរុញប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋរបស់យើង ពីផលប៉ះពាល់ដ៏ គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃ ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ និងសក្តានុពលសម្រាប់ការប៉ះពាល់នឹងវិទ្យុសកម្មនេះ យើងត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ជុំវិញប្រទេសយើង។

ជុំវិញគម្រោងខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះសហភាពអឺរ៉ុប សម្រាប់ការចែករំលែកបទពិសោធ ន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍ និងការប្រើប្រាស់បណ្តាញត្រួតពិនិត្យវិទ្យុសកម្មព្រមានជាមុន វេទិកាផ្លាស់ប្តូរទិន្នន័យ និងសម្រាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើគម្រោងនេះក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ASEANTOM ដែលសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ទាក់ទងនឹងនុយក្លេអ៊ែរ និងការអនុវត្តដ៏ល្អបំផុតផងដែរ និង Scienta ENVINET សម្រាប់ការផ្តល់ឧបករណ៍ ដែលផ្តល់ថាមពលដល់បណ្តាញត្រួតពិនិត្យជាតិ វិទ្យុសកម្មព្រមានជាមុន និងដល់សហការី ដែលខិតខំ ប្រឹងប្រែងនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នផ្សេងទៀត សម្រាប់ការងាររបស់ពួកគេក្នុងការជំរុញកម្មវិធីនេះ ៕

អត្ថបទដែលជាប់ទាក់ទង