មន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ២នាក់ ត្រូវបានបន្ថយឋានន្តរស័ក្តិ ឲ្យមកត្រឹមពលបាលត្រី

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន ២នាក់ ឲ្យមកត្រឹមពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
មន្ដ្រីទាំង ២នាក់នោះ រួមមាន៖ ឧត្តមសេនីយ៍ឯក យិន គារ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី, ឧត្តមសេនីយ៍ទោ សុខ បូរ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី៕

