**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

មន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យ ប្រមាណ៣៥០នាក់ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ»

ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» ត្រូវបានបើកធ្វើនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងកោតសរសើរចំពោះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ (គ.ស.ព.ស. )និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានផ្ដួចផ្ដើមគំនិតសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយទាំងនោះ។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេសព័ត៌មានក្លែងក្លាយដែលចូលមកបំពុលសង្គមនិងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ បច្ចេកវិទ្យាគឺជាមុំសំខាន់ទី៥។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា រដ្ឋាភិបាលឌីជីថលត្រូវចេញដំណើរមុនគេ ដើម្បីជំរុញការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។

ឯកឧត្តម វង្សី វិស្សុត រំពឹងទុកថា ក្រុមការងារនឹងពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងប្រតិកម្ម ហើយត្រូវតាមដានត៌មាននិងចូលរួមទប់ស្កាត់ បង្កា បន្សាបនិងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា ជាបេសកកម្មអាទិភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។

ឯឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារត្រូវពង្រឹងការតាមដានព័ត៌មានដែលទទួលបានឱ្យមានប្រសិទ្ធភាពខ្ពស់ និងចែកចាយព័ត៌មានឱ្យចំទិសដៅ និងឱ្យបានជាប្រយោជន៍ដើម្បីការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ស្វាគមន៍ក្នុងពិធីសិក្ខាសាលានេះដែរ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានលើកឡើងថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពឌីជីថល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់បញ្ចកោណទី ៥ គឺ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងទៅលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យាជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយនៅក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះដែរ ការវិវត្តដ៏លឿនរហ័សនៃបច្ចេកវិទ្យា ជាពិសេសគឺការវិវត្តនៃបច្ចេកវិទ្យា AI បានក្លាយជាអាវុធមុខ ២ ដែលអាចនាំមកនូវទាំងគុណសម្បត្តិ និងគុណវិបត្តិដ៏ធំធេង ដែលយើងគ្រប់គ្នាមិនអាចមើលរំលង និងធ្វេសប្រហែសបាននោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ចាក់ថា គោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីក្រើនរំលឹកដាស់តឿនដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ឱ្យងាកមកផ្តោតការចាប់អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាត្រូវយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះនឹងជួយពង្រឹងស្មារតី និងលើកកម្ពស់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់តាំងពីចុងឆ្នាំ ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតគឺ តេជោសែន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថាការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គសពស ផងដែរ អំពីការពង្រឹងកិច្ចសហការប្រតិបត្តិការក្នុងចំណោមអ្នកនាំពាក្យដើម្បីប្រសិទ្ធភាពការងារ ដោយត្រូវរួមកម្លាំងគ្នាជាធុងមួយក្នុងការបំពេញភារកិច្ច ឆ្លើយតប បន្សាបព័ត៌មានអវិជ្ជមាន និងបង្ហាញជូនវិញនូវព័ត៌មានពិត ត្រឹមត្រូវ ដើម្បីការពាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

តាមរយៈសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គសពស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងថ្នាក់ជាតិ និងក្រោមជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែមដូចជា ការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI យល់ដឹងអំពីហានិភ័យ និងវិធីសាស្ត្រផ្សេងៗដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាដ៏មានគ្រោះថ្នាក់ ក្នុងការបង្កើតជាព័ត៌មានក្លែងក្លាយ ។ ជាងនេះទៅទៀត ក្រុមការងារនឹងបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រការពារសុវត្ថិភាពគណនី នៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ជៀសពីការលួចចូលមកកាន់កាប់ពីសំណាក់ក្រុមជនទុច្ចរិត ជាពិសេស បានដឹងកាន់ច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការងារឆ្លើយតប បន្សាប និងបំភ្លឺនូវការពិតជូនសាធារណជនបានលឿនរហ័ស និងមានប្រសិទ្ធភាព ក្រោមកិច្ចសហការ ចង្អុលបង្ហាញ និងការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារព័ត៌មាន និងសាធារណមតិ៕    

អត្ថបទដែលជាប់ទាក់ទង