**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តម ខូយ រីដា ព្រមានចាត់វិធានការដោយគ្មានការលើកលែង ចំពោះជនដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ

ភ្នំពេញ៖ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនដែលជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង និងបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ធ្លាប់បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង៩ក្រុម កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នោះថា ឯកឧត្តមនឹងចៀរសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិតជាមួយជនល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយធ្វើការស្នើសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ស្រុកវាលវែង គឺស្រុកប្រឈមខ្ពស់ និងជាចំណុចក្តៅគគុក នៃមហន្តរាយធនធានធានធម្មជាតិ តាមរយៈការកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យកដីធ្វើមកធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស និងមានមន្ត្រីគ្រាប់ល្ពៅមួយចំនួន ដែលកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ។

ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមនឹងប្រើប្រាស់ពេលវេលា មិនថាថ្ងៃឈប់សម្រាក ដើម្បីចុះផ្ទាល់ដល់គ្រប់គោលដៅដែលប្រឈម ដើម្បីចាត់វិធានការក្តៅ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏សូមស្នើដល់អនុគណ:កម្មការទាំង០៩ក្រុម ត្រូវបន្តចុះត្រួតពិនិត្យទីតាំងចាស់ ដែលបានដកហូត និងឃ្លុំទុកកន្លងមក ព្រមទាំងឡើងផែនទី និងធ្វើរបាយការណ៍ជាក់លាក់ ក្នុងការពិនិត្យករណីកាប់រុករានថ្មី ដោយកំណត់មុខសញ្ញា ស្រាវជ្រាវចាប់ខ្លួន ជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសឱ្យបានដាច់ខាត ទោះលំដាប់ណាក៏ដោយ។ បន្ថែមពីនោះត្រូវដាក់ទីតាំងឈរជើង និងត្រៀមកូនឈើ សម្រាប់ដាំឡើងវិញផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ០៨៣/២៣សសរ.ខពស ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ សេចក្តីសម្រេចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់ ៕

អត្ថបទដែលជាប់ទាក់ទង