**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

កម្ពុជាស្នើអង់គ្លេស ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់

ភ្នំពេញ៖ បើតាមក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌ រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋាភិបាលអង់គ្លេស ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ (MOU) ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់។

ការស្នើនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស ជួបប្រជុំជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានប្រជុំពិភាក្សាការងារបន្ថែម ផ្តោតចំណុចសំខាន់ៗមួយចំនួនដូចជា៖
* ១៖ ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់ (MOU) ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់
* ២៖ ជួយសម្របសម្រួលក្នុងការបញ្ជូនអ្នកជំនាញមកជួយអភិរក្សសមុច្ច័យអំពីមាស និងជួយផ្តល់គំនិតយោបល់ក្នុងការរៀបចំដាក់តាំងសមុច្ច័យទាំងនោះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពោលគឺការរក្សាការពារមិនឱ្យមានការឡើងស្នឹមនិងខូចខាតពីសំណើមក្នុងពេលដាក់តាំងបង្ហាញ
* ៣៖ ពិនិត្យលទ្ធភាពនៃការបញ្ជូនមន្ត្រីជំនាញទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លី ឬ វែងនៅចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសគឺនៅសាកលវិទ្យាល័យ SOAS នៃចក្រភពអង់គ្លេស(SOAS University of London)។

លោក ស៊ុំ ម៉ាប់ ប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្សារណៈនេះ គ្រាន់តែជាសំណើដែលភាគីកម្ពុជាបានស្នើសុំទៅភាគីអង់គ្លេស ដើម្បីពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាទ្វេភាគីបន្ថែមទៀតនាពេលអនាគត។ ការងារនេះ នឹងចំណាយពេលវេលាយូរបន្ថែមទៀត ម្លោះហើយប្រសិនបើទទួលបានដំណឹងវិជ្ជមានណាមួយបន្ថែមទៀត ក្រសួងនឹងផ្តល់ដំណឹងបន្តដល់សាធារណជន»។

ក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ បានបន្តថា បើទោះជាប្រទេសកម្ពុជាពុំទាន់មាន MOU ជាមួយប្រទេសអង់គ្លេស ប៉ុន្តែកម្ពុជានៅមានលទ្ធភាពក្នុងការទាមទារវត្ថុបុរាណខុសច្បាប់ត្រឡប់មកវិញ ដោយហេតុថា ប្រទេកម្ពុជាទទួលបានកិច្ចសហការល្អជាមួយអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងការសម្របសម្រួលនាំយកវត្ថុបុរាណទាំងនោះត្រឡប់មកវិញ។ បន្ថែមពីនោះ ប្រទេសទាំងពីរជារដ្ឋភាគីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧០ ស្តីពីការហាមឃាត់និងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិនៃសម្បត្តិវប្បធម៌ខុសច្បាប់។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៦មក សារមន្ទីរទទួលវត្ថុបុរាណចំនួន ១៥៤វត្ថុ ក្នុងនោះមានគ្រឿងអលង្ការ ចំនួន ១៣៦វត្ថុ។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ និងជាសមាជិកក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង