**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ គាំទ្រសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជួរមុខរបស់គណបក្សសាធារណរដ្ឋលោក Donald Trump បានសម្តែងការគាំទ្ររបស់គាត់ចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាកាលពីថ្ងៃអង្គារនៅក្នុងការបញ្ចេញមតិដ៏ច្បាស់លាស់បំផុតរបស់គាត់ស្តីពីការប្រយុទ្ធគ្នា ខណៈដែលសម្ពាធអន្តរជាតិកើនឡើងលើសហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកប្រធានាធិបតី Joe Biden និងលោក Trump គ្រោងនឹងប្រកួតប្រជែងសម្រាប់សេតវិមានក្នុងខែវិច្ឆិកា បានទទួលរងនូវការបាញ់ប្រហារកាន់តែខ្លាំងឡើងទាំងអន្តរជាតិ និងពីមូលដ្ឋានប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់លោក ជុំវិញការគាំទ្ររបស់លោកសម្រាប់អ៊ីស្រាអែល នៅពេលដែលចំនួនអ្នកស្លាប់នៅក្នុងតំបន់ Gaza កើនឡើង និងទិដ្ឋភាពនៃគ្រោះទុរ្ភិក្ស។

ការប្រយុទ្ធគ្នាបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដោយក្រុមហាម៉ាសប៉ាឡេស្ទីនទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលបណ្តាលឱ្យមានអ្នកស្លាប់ប្រហែល ១,១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

ការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់មនុស្ស ៣០,៥៣៤នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស។

ចលនាតវ៉ារបស់អាមេរិកបានជំរុញអ្នកបោះឆ្នោតឲ្យដាក់ទណ្ឌកម្មលោក Biden នៅពេលបោះឆ្នោតជុំវិញការគាំទ្រលោកចំពោះអ៊ីស្រាអែល។ មនុស្សជាង ១០០,០០០នាក់នៅក្នុងរដ្ឋ Michigan បានបោះឆ្នោតមិនយល់ព្រម ជាជាងបោះឆ្នោតឱ្យលោកនៅក្នុងការបោះឆ្នោតបឋមនៃរដ្ឋប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

នៅពេលដែលលក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺន អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការស្តីបន្ទោសកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តកំពូលរបស់ខ្លួនគឺសហរដ្ឋអាមេរិក។

អនុប្រធានាធិបតី លោកស្រី Kamala Harris បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ Gaza ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទជាមួយសមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល លោក Benny Gantz។

ប្រភព៖ NDTV

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង