**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

មន្ត្រីក្រសួងបរិស្ថាន និងអគ្គរាជទូតន័រវែសប្រចាំអាស៊ាន ទស្សនកិច្ចទៅបឹងទន្លេសាប ដើម្បីស្វែងយល់ពីបញ្ហាការបំពុលប្លាស្ទិក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន បានធ្វើការទស្សនកិច្ចទៅសហគមន៍កំពង់ឃ្លាំង តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប។

ការទស្សនកិច្ចមានការចូលរួមពី ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន មន្ទីរបរិស្ថានខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន អង្គការដៃគូដូចជា CSEAS, NIVA, Wild Earth Allies, GIZ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមូលនិធិទំពាំងស្នងឬស្សី សរុបចំនួន ៦០នាក់។

ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីបញ្ហាការបំពុលដោយប្លាស្ទិកនៅទន្លេសាប និងការងារអាទិភាពចំពោះយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន ដែលទើបនឹងប្រកាសចាប់ផ្តើមដោយក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន និងអ្នកចូលរួមទាំងអស់បានចូលរួមយុទ្ធនាការ «ថ្ងៃនេះយើងមិនប្រើប្លាស្ទិក» ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមចំនួន ៥៥០នាក់។

ឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន កោតសរសើរពីភាពជោគជ័យ នៃយុទ្ធនាការ «ថ្ងៃនេះយើងមិនប្រើប្លាស្ទិក» និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សិស្សានុសិស្សក្នុងការសំអាតបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក។

ដំណើរទស្សនកិច្ចនេះរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2)៕

អត្ថបទដែលជាប់ទាក់ទង