**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី ជាអ្នកសម្របសម្រួលគម្រោង នាយកគម្រោង ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមន្ត្រីផ្នែកលទ្ធកម្ម និងកិច្ចការរដ្ឋបាលគ្រប់គម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ដ្រី បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ដោយមានការសម្របសម្រួលដោយឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ លើចំណុចសំខាន់ៗរួមមាន សមិទ្ធផលសម្រេចបាន, ហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍, បញ្ហាប្រឈម, ការសន្និដ្ឋាន និងវាយតម្លៃ និងទិសដៅការងារ។

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ការពិនិត្យលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីដាក់ទិសដៅការងារសម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ដើម្បីឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍនានាដោយ ការពង្រឹងគុណភាព ៧០% និងពង្រីក ៣០% ។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– ត្រូវបន្ដធ្វើបច្ចុប្បន្នភាពខ្សែផ្លូវជនបទ ដោយផ្អែកតាមប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌផ្លូវជនបទ និងផែនការមេរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
– ត្រូវពង្រឹងតួនាទី និងមុខងារនៃមន្ទីរពិសោធន៍
– ត្រូវពិនិត្យលើនីតិវិធីនៃ ការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តតាមផែនការដែលបានគ្រោងទុក
– ត្រូវពិនិត្យលើការអនុវត្តការងាររបស់ក្រុមហ៊ុនទទួលការសាងសង់ ដើម្បីធានាដល់ការសាងសង់ផ្លូវជនបទឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង
– ត្រូវពិនិត្យតួនាទី និងភារកិច្ចរបស់ទីប្រឹក្សាគម្រោងទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តគម្រោងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង