ក្រុមការងារភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិអប្សរា ប្រគល់របស់របរ ដែលភ្ញៀវទេសចរភ្លេចចំនួន ២ករណី

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរ ជនជាតិអាហ្សង់ទីន បានភ្លេចទូរស័ព្ទដៃមួយគ្រឿងនៅក្នុងបន្ទប់ទឹករបស់បរិវេណបដិសណ្ឋារកិច្ចនៃប្រាសាទបន្ទាយស្រី។
បន្ទាប់មកក្រុមការងារភ្នាក់ងារទេសចរគោលដៅប្រាសាទបន្ទាយស្រី ក្រុមការងារអនាម័យ នៃគ្រឹះស្ថានអង្គរ ក្រុមការងារភ្នាក់ងារសណ្តាប់ធ្នាប់ រួមសហការជាមួយនគរបាលការពារបេតិភណ្ឌ រក្សាទុកដើម្បីរង់ចាំម្ចាស់មកយក និងបានប្រគល់ទូរសព្ទទៅម្ចាស់ដើមវិញ ក្រោយពីពិនិត្យឃើញថា គាត់ពិតជាម្ចាស់ពិតប្រាកដមែន។
ករណីដូចគ្នានេះដែរ ក្រុមការងារភ្នាក់ងារទេសចរគោលដៅប្រាសាទអង្គរវត្ត បានប្រទះឃើញកាបូបស្ពាយចំនួនមួយ នៅចំណុចបរិវេណមាត់កសិន្ធុខាងជើងស្ពានហាល។ បន្ទាប់មក ក្រុមការងារបានសហការជាមួយនគរការពារបេតិកភណ្ឌ ប្រគល់ជូនទៅម្ចាស់ដើម ជាភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសអង់គ្លេស ក្រោយពីពិនិត្យឃើញថាពិតជាម្ចាស់ពិតប្រាកដមែន៕

