**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ក្រសួងកសិកម្ម៖ នៅក្នុងតំបន់ ឃុំផាត់សណ្ដាយ ខេត្ដកំពង់ធំ មិនមានការដាក់ឧបករណ៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយពាណិជ្ជកម្មទេ

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនេសាទ នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដែលរៀបចំដោយ ក្រសួងកសិក ម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា មិនមានការដាក់ឧបករណ៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយពាណិជ្ជកម្មតែអ្វីដែលមាន គឺជាការប្រើប្រាស់ឧបករណ៍ស្របច្បាប់ក្នុងទំហំតូច។

លោកឃឹម ហ្វីណង់ បន្តថា ប្រជាពលរដ្ឋចំនួនប្រមាណ៩០% នៅក្នុងតំបន់ ឃុំផាត់សណ្ដាយ ខេត្ដកំពង់ធំ ជាអ្នករករបរនេសាទ ដោយមួយគ្រួសារ ពឹងផ្អែកលើមួយឧបករណ៍។

លោកបានបញ្ជាក់ថា ក្រសួងបានព្យាយាមគ្រប់គ្រងទិន្នន័យ នៃឧបករណ៍ដែលប្រើប្រាស់នៅក្នុងតំបន់នេះ ដោយឃើញថា ចំនួនរបាំងមានការប្រែប្រួល រវាងខែវស្សា និងខែប្រាំង តែជារួមមួយគ្រួសារ ឬក៏ម្នាក់ មានប្រហែលជាមួយឧបករណ៍តែប៉ុណ្ណោះ។

លោកបានអះអាងថា “នៅក្នុងតំបន់នេះ គឺមិនមានការដាក់ឧបករណ៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយពាណិជ្ជកម្មទេ តែអ្វីដែលមាន គឺជាការប្រើប្រាស់ឧបករណ៍ស្របច្បាប់ក្នុងទំហំតូច ត្រឹមមួយគ្រួសារមួយឧបករណ៍ ដើម្បីគ្រាន់តែបានត្រីបរិភោគ ដើម្បីបានត្រីយកទៅលក់ ដើម្បីបានជាប្រាក់ចំណូលមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដើម្បីបានប្រាក់ចំណូល និងដើម្បីបញ្ជូនកូនទៅសាលារៀន តែប៉ុណ្ណោះ”។

លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផាត់សណ្ដាយនេះ មិនមានដីធ្វើស្រែចម្ការ ធ្វើកសិកម្មទេ ដូច្នេះបើសិនជាមិនឲ្យគាត់ពឹងផ្អែក លើតំបន់នេះទេ គឺគាត់មិនមានប្រាក់ចំណូលទាល់តែសោះ៕

អត្ថបទដែលជាប់ទាក់ទង