**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កូរ៉េខាងជើងបានបញ្ជូនអាវុធចំនួន ៦.៧០០កុងតឺន័រ ទៅរុស្ស៊ី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រមាណ ៦.៧០០កុងតឺន័រ ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីខែកក្កដា ដើម្បីគាំទ្រដល់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដែលជាសញ្ញានៃការផ្ទេរអាវុធដែលកំពុងបន្ត។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋមន្ត្រី Shin Won-sik បានឲ្យដឹងថា កុងតឺន័រអាចផ្ទុកកាំភ្លើងធំជាង ៣លាន ១៥២មីលីម៉ែត្រ ឬ ៥០០,០០០ ១២២មីលីម៉ែត្រ។

លោក Shin បានបន្តថា វាអាចជាការលាយបញ្ចូលគ្នានៃទាំងពីរ ហើយអ្នកអាចនិយាយបានថា យ៉ាងហោចណាស់មានសំបកជាច្រើនលានត្រូវបានបញ្ជូន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។

លោកបានបន្ថែមថា រោងចក្រគ្រាប់បែកកូរ៉េខាងជើងរាប់រយកំពុងដំណើរការក្នុងរង្វង់ប្រហែល ៣០ភាគរយ នៃសមត្ថភាពរបស់ពួកគេ ដោយសារកង្វះវត្ថុធាតុដើម និងអគ្គិសនី ប៉ុន្តែរោងចក្រផលិតគ្រាប់កាំភ្លើងធំសម្រាប់ប្រទេសរុស្ស៊ីកំពុងដំណើរការយ៉ាងពេញទំហឹង ដោយមិនបានបញ្ជាក់លម្អិតពីប្រភពនៃគ្រាប់រំសេវនេះទេ។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ពីការជួញដូរអាវុធ ហើយបានថ្កោលទោសកូរ៉េខាងជើង ដែលបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ ប្រទេសទាំងពីរបានបដិសេធទោះបីជាពួកគេបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាក៏ដោយ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រគល់កុងតឺន័រគ្រាប់បែក ឬសម្ភារៈពាក់ព័ន្ធជាង ១០,០០០ ទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញា។

ជាថ្នូរនឹងគ្នា កូរ៉េខាងជើងបានទទួលកុងតឺន័រចំនួន ៩,០០០ ដែលភាគច្រើនផ្ទុកអាហារ ដោយលោក Shin បានឲ្យដឹងថា បានជួយរក្សាស្ថិរភាពតម្លៃនៅទីនោះ។

មន្ត្រីម្នាក់នៅក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា ខ្លួនមិនអាចបញ្ជាក់ពីចំនួននេះទេ ប៉ុន្តែបានដកស្រង់សម្តីលោក Shin ដែលនិយាយថា រុស្ស៊ីបានបញ្ជូនកុងតឺន័រជិត ៣០ភាគរយ បន្ថែមទៀតចាប់តាំងពីខែកក្កដាទៅកូរ៉េខាងជើង ជាងការដឹកជញ្ជូនដែលកូរ៉េខាងជើងបានបញ្ជូន។

លោក Shin បានបន្តថា ប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះផ្កាយរណបមួយផ្សេងទៀតនៅដើមខែក្រោយនេះ ខណៈដែលទីក្រុងមូស្គូនៅតែបន្តផ្តល់ជំនួយបច្ចេកទេស ហើយទីក្រុងព្យុងយ៉ាងក៏បានស្នើសុំជំនួយជាមួយនឹងយន្តហោះ និងបច្ចេកវិទ្យាឧបករណ៍ចល័តដីផងដែរ។

ប្រភេទ៖ US News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

 

អត្ថបទដែលជាប់ទាក់ទង