**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិកា ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ លោកអនុសេនីយ៍ឯក​ មុំ​ ស៊ីថា

ភ្នំពេញ៖ អនុវត្តតាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅ​ថ្ងៃ​ទី​២៧ខែ​កុម្ភៈ​​ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ​មាន​ជ័យ​បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នងការរង​ផែន​ការ​ងារ​ធនធាន​មនុស្ស​និង​សហការីចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​​និង​នាំយក​ថវិកា​​របស់សមាគមចំនួន៦លានរៀលប្រគល់ជូនក្រុមគ្រួសារសព ​លោក​អនុសេនីយ៍​ឯក​ មុំ​ ស៊ី​ថា​មន្រ្ដី​ប៉ុស្តិ៍​នគរបាល​ការ​ពារ​ព្រំដែន​ប្ញទ្ធីសែន​នៃ​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៦ខែ​កុម្ភៈ​ឆ្នាំ​២០២៤វេលា​ម៉ោង​០៥ព្រឹក​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៥៣ឆ្នាំ​ ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហ​ដ្ឋាន​នៃសព​ដែល​ស្ថិត​នៅ​ភូមិព្រៃចាន់ ​ឃុំ​អូរ​បីជាន់​ ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។

ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំកាចូល​រួម​រំលែក​ទុក្ខ​ពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននិងរូប​លោកផ្ទាល់ចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបាត់បង់ ប្តី ឪពុក ជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងធ្លាប់ផ្តល់នូវព្រហ្មវិហារចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។ មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែក អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបាត់បង់មន្ត្រីនគរបាលដែលធ្លាប់បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនក្នុងគ្រាកន្លងមកផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា៖ថវិកាចំនួន៦លានរៀលយកមកប្រគល់ជូននាពេលនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយអគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានដែលមានទុក្ខធុរៈផ្សេងៗ តាមលក្ខន្តិកៈរបស់សមាគមមន្ត្រីនគរបាលជាសមាជិកឬសមាជិការបស់សមាគមមរណភាព ទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬភរិយារបស់សមាជិក មរណភាព ទទួលបាន២លានរៀល ។

ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលខេត្តក៏បានចូលរួមរំលេកទុក្ខនិងឧបត្ថម្ភថវិកា៣.០៤៥.០០០រៀល ក្នុងកម្មវិធីបុណ្យសព ដែលសរុបថវិកាទាំងអស់​ចំនួន​៩,០៤៥,០០០រៀល(ប្រាំបួន​លានបួនម៉ឺនប្រាំពាន់រៀល) ៕

អត្ថបទដែលជាប់ទាក់ទង