មនុស្សស្លាប់០៥នាក់បន្ទាប់ពីនាវាដឹកទំនិញបុកជាមួយស្ពាននៅភាគខាងត្បូងប្រទេសចិន

ប៉េកាំង៖ យ៉ាងហោចណាស់មនុស្ស ០៥នាក់បានស្លាប់ និងយ៉ាងហោចណាស់ ០៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកប៉ាល់ដឹកជញ្ជូនបានបុកជាមួយស្ពាននៅភាគខាងត្បូងប្រទេសចិនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញផ្នែកខ្លះនៃផ្លូវ និងបញ្ជូនរថយន្តចូលទៅក្នុងទឹក។
នាវានេះបានបុកស្ពាន Lixinsha នៅម៉ោងប្រហែល ០៥:៣០ ព្រឹក នេះបើយោងតាមអាជ្ញាធរដែលបាននិយាយថាឧបទ្ទវហេតុនេះគឺបណ្តាលមកពីប្រតិបត្តិការមិនត្រឹមត្រូវដោយនាវិក។ ប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ម្ចាស់កប៉ាល់ត្រូវបានចាប់ខ្លួនតាំងពីពេលនោះមក។
ម៉ូតូឡិចស៊ីស១គ្រឿង រថយន្តធុនតូច៣គ្រឿង និងរថយន្តក្រុង១គ្រឿងធ្លាក់ពីលើស្ពា។ មន្ត្រីក្រុងបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា អ្នកបើករថយន្តក្រុង និងម៉ូតូ ព្រមទាំងមនុស្សបីនាក់ដែលជិះក្នុងរថយន្តបានស្លាប់។
យោងតាមរដ្ឋបាលសុវត្ថិភាពដែនសមុទ្រក្វាងចូវបានឲ្យដឹងថា នៅពេលកប៉ាល់បានបុកស្ពានវាកំពុងធ្វើដំណើរពីហ្វូសានទៅក្វាងចូវ។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ការបាក់ស្ពានដែលឆ្លងកាត់ផ្លូវទឹក Hongqili បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងយានជំនិះចូលទៅកាន់កោះមួយ ដែលមានមនុស្សរស់នៅប្រហែល ៨,០០០នាក់។
ខ្សែទឹកបណ្តោះអាសន្នត្រូវបានផ្តល់ជូន ហើយសេវាសាឡាងគឺសកម្មដើម្បីអនុញ្ញាតឱ្យអ្នករស់នៅលើកោះនេះឆ្លងកាត់ផ្លូវទឹក។
ក្រុមមន្ត្រីបានបន្តថា ស្ពាននេះត្រូវបានពង្រឹងនៅឆ្នាំ២០២២ រួមទាំងមានការប៉ះទង្គិចគ្នានៅជុំវិញសសរ។ របាយការណ៍ខ្លះបានបញ្ជាក់ថា ការងារស្ពានត្រូវបានពន្យារពេល ប៉ុន្តែសារព័ត៌មាន Associated Press បានរាយការណ៍ថា ក្រុមមន្ត្រីបានបញ្ជាក់ថា ការពន្យារពេលមិនប៉ះពាល់ដល់វិសាលភាពនោះទេ។
ប្រភព៖ VOA
ប្រែសម្រួលដោយ៖ ឡាយ លីហួ
