**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងនឹងវិធានការចំពោះស្ថាប័នឯកជនណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យស្ថាប័ន-អង្គភាពវិស័យឯកជនសូមកុំទទួលបុគ្គលិកណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ហើយកម្ពុជាក៏នឹងដាក់វិធានការតឹងរឹងជាងមុនចំពោះស្ថាប័នឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ឬអាចជាប់ក្នុងបញ្ជីខ្មៅយូរឆ្នាំ និងរងវិធានការធ្ងន់ធ្ងរទៀតផង។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចបានឯកភាពឱ្យធ្វើប្រព័ន្ធទិន្នន័យរួមមួយ ដោយត្រូវមានកិច្ចពិភាក្សារវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ជាដើម ដើម្បីធ្វើចែករំលែកទិន្នន័យបញ្ជីឈ្មោះមន្ត្រីដែលត្រូវបណ្ដេញចេញពីក្របខណ្ឌដោយសារគ្រឿងញៀន ដើម្បីបង្ការកុំឱ្យអតីតមន្ត្រីទាំងនោះចូលធ្វើការនៅក្រសួង ស្ថាប័ន អង្គភាពស្ថាប័នផ្សេងៗទៀត។ កិច្ចការនេះ ត្រូវបានសម្ដេចធិបតីផ្ដល់គោលការណ៍ឱ្យបើកកិច្ចពិភាក្សា និងរៀបចំឱ្យបាននាពេលខាងមុខ ពោលគឺចាំបាច់ត្រូវមានវិធានការតឹងរឹងចំពោះមន្ត្រីប្រភេទនេះ ឬត្រូវដាក់ឱ្យជាប់កាតព្វកិច្ចទំនួលខុសត្រូវសង្គមផ្សេងៗ មុននឹងបើកឱកាសម្ដងទៀតដល់ពួកគេ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យស្ថាប័ន-អង្គភាពវិស័យឯកជនសូមកុំទទួលបុគ្គលិកណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ហើយកម្ពុជាក៏នឹងដាក់វិធានការតឹងរឹងជាងមុនចំពោះស្ថាប័នឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ឬអាចជាប់ក្នុងបញ្ជីខ្មៅយូរឆ្នាំ និងរងវិធានការធ្ងន់ធ្ងរទៀតផង។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា៖ ថ្ងៃក្រោយនឹងមានវិធានការចំពោះអាជីវកម្មឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន អាចថាត្រូវមានវិធានការធ្ងន់ជាងមុន ឬដាក់ក្នុងបញ្ជីខ្មៅប៉ុន្មានឆ្នាំ ឬត្រូវមានវិធានការយ៉ាងណាខ្លះទៀត។

សម្ដេចធិបតី បានប្រៀបធៀបការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងប្រទេស ដូចទៅនឹងការសម្អាតចកនៅក្នុងបឹងដូច្នេះដែរ។ ចកបានកើតមានពេញបឹងទៅហើយ យើងមិនអាចចុះទៅសម្អាតវាទាំងគ្មានវិធីសាស្ត្រច្បាស់លាស់នោះទេ គឺត្រូវចុះសម្អាតនៅតាមកន្លែងមួយៗ ហើយធ្វើរនាំងរាំងជុំវិញទីដែលសម្អាតហើយនោះ កុំឱ្យចកផ្សេងរសាត់ចូលមកកន្លែងដែលយើងសម្អាតហើយ។ កាលណាយើងសម្អាតកន្លែងមួយរួចហើយ ត្រូវបន្តធ្វើនៅកន្លែងផ្សេងៗទៀតដោយត្រូវរាំងរនាំងដូចគ្នាដែរ។ ទីបំផុត នៅពេលណាមួយនោះ ចកនឹងត្រូវសម្អាតអស់ពីក្នុងបឹងរបស់យើង។ ការបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ត្រូវមានវិធានការច្បាប់ ទាមទារឱ្យមានយុទ្ធនាការ ឬចលនាចូលរួមអនុវត្តនៅតាមស្ថាប័ន អង្គភាពនីមួយៗដែរ។ ធ្វើដូច្នេះ កន្លែងដែលមានចកនឹងកាន់តែរួមតូច ហើយបញ្ហាគ្រឿងញៀននឹងកាន់តែត្រូវបានកាត់បន្ថយចេញពីសង្គម ៕

អត្ថបទដែលជាប់ទាក់ទង